ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហុន៖ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

-សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសាកសួរសុខទុក្ខកម្មករជាង៤ពាន់នាក់ ដែលបម្រើការងារសាងសង់ផ្លូវទាំង៣៤ខ្សែ និងឧបត្ថម្ភថវិកា១នាក់ ១០ម៉ឺនរៀល។

-សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា មូលហេតុដែលនាំឱ្យសម្តេចសម្រេចបើកការសាងសង់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ គឺបន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវក្នុងព្រះសីហនុនេះមិនសមនឹងកំណើនកម្ពស់អគារដែលកំពុងដុះដាល។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងវិស្វកម្ម និងក្រុមការងារសាងសង់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចកម្ពុជាពេលនេះ មាន៣ គឺភ្នំពេញ សៀមរាប និងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ មួយទៀត នៅភូមិភាគឦសាន្ត។

-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចកម្ពុជាពេលនេះ មាន៣ គឺភ្នំពេញ សៀមរាប និងព្រះសីហនុ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃមុខមិនត្រឹមតែក្រុងព្រះសីហនុទេ ទីក្រុងដទៃទៀត ក៏ត្រូវដាក់អំពូលឆ្លាតវៃនេះដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។

-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការបំពាក់អំពូលឆ្លាតវៃឱ្យបានច្រើនតាមដងវិថីនៅក្នុងក្រុងព្រះសីហនុ។

-សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអាជ្ញាធរឱ្យបន្តគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់កុំឱ្យខូចឆ្នេរ និងទឹកសមុទ្រ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរពិនិត្យផ្លូវព្រឹកមិញនេះ សម្តេចបានប្រសិទ្ធនាមទីតាំងលើផ្លូវចំនួន៣កន្លែង ដោយដាក់ឈ្មោះទីតាំងនោះថា «ខ្មែរធ្វើបាន» «សិលាចាំស្នេហ៍» និង «ដើមឈើចាំស្នេហ៍»។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាព ច្រើនជាងរាជធានីភ្នំពេញ ដែលមានរហូតដល់ ជិត៦០០កន្លែង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្នុងនោះមាន១កន្លែងវិនិយោគដោយចិន និងមួយកន្លែងទៀត វិនិយោគដោយជប៉ុន។

-សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានទូតមួយនៅតែបន្តនិយាយមួលបង្កាច់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានផ្តល់ផ្តាច់មុខឱ្យទ័ពចិន។

-សម្តេចតេជោ ហ៊ុន សែន រិះគន់ចារកម្ម របស់បរទេសមួយចំនួន ដែលរាយការណ៍ព័ត៌មានមិនច្បាស់លាស់ ជូនមេដឹកនាំរបស់ពួកគេ ធ្វើឱ្យមានការវាយតម្លៃខុសពីកម្ពុជា ។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មូលដ្ឋានជើងទឹករាមស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ ដែលចូលមកសំចតនិងធ្វើសមយុទ្ធជាមួយកម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ មិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅលើទឹកដីខ្លួន ហើយយើងក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងជួសជុលនាវាថ្មី អាចជួយជួសជុលនាវារបស់បរទេសផងដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុនេះ គឺស្ថាបនាដោយកូនខ្មែរទាំងអស់ទាំងបច្ចេកទេស កម្លាំង និងថវិកា។

-សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការគ្រប់គ្រងជំងឺកូវីដ១៩ធ្វើបានល្អ តែមិនមែនមានន័យថាដល់ទីបញ្ចប់ ហើយបាត់ការប្រុងប្រយ័ត្ននោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលមុនគេជេរគ្រូពេទ្យខ្មែរ ប៉ុន្តែឥឡូវនេះដោយឃើញពលិកម្មរបស់គ្រូពេទ្យ និងអ្នកជួរមុខទាំងឡាយដែលប្រយុទ្ធនឹងកូវីដ១៩ អារម្មណ៍របស់ប្រជាពលរដ្ឋចាប់ផ្តើមប្រើប្រួលមកលើគ្រូពេទ្យ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានបំផ្លាញទំនៀមទម្លាប់របស់យើងអស់ហើយ យើងកំពុងឈានទៅរស់នៅតាមគន្លងថ្មី។

សម្តេចតេជោ ហ៊ុន សែន សុំការអធ្យាស្រ័យពីមាតាបិតាសិស្ស ដែលរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តបិទសាលារៀន មួយរយៈសិន ដោយសារកូវីដ១៩៕ដោយ៖សិលា


ចែករំលែក៖