ព័ត៌មានទាន់ហេតុការណ៍៖

Floyd ​ជាប់​ជា​កីឡាករប្រដាល់សកល​ល្អ​បំផុត​ ខណៈ Pacquiao ​ជាប់ចំណាត់ថ្នាក់លេខ២​

ចែករំលែក៖

កីឡាករអាមេរិក Floyd Mayweather ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​ជា​កីឡាករ​ប្រដាល់​សកល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ខណៈ​ចំណាត់ថ្នាក់​លេខ​២ ​បាន​ទៅ​លើកីឡាករអាស៊ីសញ្ជាតិហ្វីលីពីន Manny Pacquiao នេះបើយោងតាមការចុះផ្សាយរបស់ BoxRec កាលពីម្សិលមិញ ។

BoxRec ​បាន​កំណត់​ឈ្មោះ​កីឡាករ​ប្រដាល់​សកល​ល្អ​បំផុត​នៅ​លើ​លោក​ ចំនួន១០រូប ក្នុង​នោះ​គេ​សង្កេត​ឃើញ​​មិន​មាន​ឈ្មោះ​កីឡាករល្បីៗជាច្រើន។ ​ប៉ុន្តែ​បែរ​ជា​ជាប់កីឡាករ Floyd Mayweather ​ ជា​អ្នក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១។

Floyd Mayweather មាន​កំណត់ត្រា​ប្រកួតមិន​ចាញ់​ទាល់​តែ​សោះ​ក្នុង​អាជីព​កីឡាករ​ប្រដាល់​សកល។ ដូច្នេះ​ទើប​បាន​ជា​ជាប់​លេខ​១​នៅ​លើ​គេ​តែ​ម្ដង ខណៈ​ដែល​លេខ​២​វិញ ​បាន​ទៅ​លើកីឡាករ Manny Pacquiao ​របស់​ប្រទេស​ហ្វីលីពីន

សូមបញ្ជាក់ថា  កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Mike Tyson, Evander Holyfield និង ​Rocky Marcianoជាដើម​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​ទាំង​១០ឡើយ ។ ស្រប​ពេល Muhammad Ali ​មាន​ឈ្មោះ​ក្នុង​បញ្ជី​១០​នាក់​នោះដែរ តែ​ស្ថិត​នៅ​លេខ​៤ ។ នេះបើតាមការបង្ហាញរបស់ BoxRec ដដែល ៕ដោយ៖ភារៈ

ចែករំលែក៖