លោកត្រាំ កំពុងតែបាត់បង់ឱកាសដឹកនាំអាមេរិកបន្ថែមមួយអាណត្តិទៀត ដោយសារតែលោកបានធ្វើឲ្យបាត់បង់ការគាំទ្រជាច្រើនពីពលរដ្ឋអាមេរិក ពិសេសគឺក្រុមជនជាតិស្បែកខ្មៅ ។ នៅពេលនេះលោក Joe Biden ដែលជាគូប្រជែងមួយលោកត្រាំមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះកៅអីនៅសេតវិមាន។
អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មានសង្ឃឹមខ្ពស់ក្នុងការបោះឆ្នោតអាមេរិកនា ខែវិច្ឆិកាខាងមុខ ដោយលោកទទួលបានការគាំទ្រពេញទំហឹងពីក្រុមសហគមន៍ជនជាតិស្បែកខ្មៅនៅក្នុងទឹកដីអាមេរិក។
អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ លោក Joe Biden បានប្រកាសថា លោកនឹងដោះស្រាយបញ្ហារើសអើងជាតិសាសន៍ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ សហគមន៍ជនជាតិស្បែកខ្មៅនៅអាមេរិក។
នៅថ្ងៃទី១ ខែមិថុនា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាជាមួយថ្នាក់ដឹកនាំមានដើមកំណើតអាហ្វ្រិកនៅតាមបណ្តារដ្ឋ ក្នុងនោះមានរដ្ឋ Delaware ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ លោកនឹងដោះស្រាយបញ្ហា ប្រកាន់ជាតិសាសន៍ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិស្បែកខ្មៅ។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ អាមេរិកមានដើមកំណើតអាហ្រ្វិក លោក Joe Biden បានអំពាវនាវដល់ពលរដ្ឋអាមេរិកមានដើមកំណើតស្បែកខ្មៅបោះឆ្នោតគាំទ្រលោក ដើម្បីទទួលបានសំឡេងភាគច្រើនទាំងក្នុងរដ្ឋសភា និងព្រឹទ្ធសភា ជាការងាយស្រួលបំផុតដើម្បីសម្រេចគោលនយោបាយផ្សេងៗ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនក្នុងស្ថាប័នសំខាន់ទាំងពីរ ការអនុម័តច្បាប់ គឺជារឿងងាយស្រួលបំផុត៕ធី រីណា