ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចទៅកម្សាន្ត នៅតំបន់ទេសចរណ៍ ទឹកធ្លាក់ធម្មជាតិ អូរគគី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរត្រឹមតែជាង២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះចន្លោះ ពី គីឡូម៉ែត្រ លេខ ១០៦ និង ១០៧ ជិតតំបន់ពេជ្រនិល បត់ឆ្វេងពីផ្លូវជាតិចង្ងាយ៥០០ម៉ែត្រ ទុកឡាន ដើឡើងប្រហែល២០០ម៉ែត្រ ដល់ទឹកធ្លាក់អូរគគី។
មន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ «តំបន់ទេសចរណ៍ ទឹកធ្លាក់ធម្មជាតិ អូរគគី »ស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ កាលពីមុនតំបន់នេះធ្លាប់តែស្ងាត់ជ្រងំ ប្រជាពលរដ្ឋឆ្លងកាត់សឹងមិនហ៊ានឈប់បត់ជើងឬឈរមើលកំសាន្តទេ មានតែកងទព័ កងពលតូច៣១ ឈរជើងការពារសន្តិសុខលើផ្លូវជាតិលេខ៤ ប្រជាពលរដ្ឋរស់នៅតំបន់នោះ ប្រកបមុខរប បោចវល្ល៍ ផ្តៅ ផលអនុផលព្រៃឈើជារបរប្រចាំថ្ងៃ ។ មកដល់ឆ្នាំ២០១៦ក្នុង​នាម​ថ្នាក់ដឹកនាំ ជំនាញ ជួយការពារធនធានធម្មជាតិ នៅក្នុងតំបន់នេះ និងបានណែនាំផ្សព្វផ្សាយ អោយប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិដែលមាន និងបង្កើតមុខរបថ្មី ដែលបានមកពី ការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលលេងកំសាន្ត បញ្ជៀសនូវការកាប់ទន្ទ្រាន ដែលផ្ទុយពីច្បាប់ស្តីពីតំបន់ការពារ ។ល។
ខាងមន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា៖ សម្រស់ធម្មជាតិទឹកជ្រោះនៅខេត្តកំពង់ស្ពឺនេះ ជាកន្លែងដែលភ្ញៀវទេសចរតែងតែទៅកំសាន្តនារដូវវស្សា សម្លេងទឹកជ្រោះអមដោយសម្រស់ធម្មជាតិស្រស់ស្អាតអាចធ្វើអោយលោកអ្នកបំភ្លេចនូវទុកកង្វល់ដែលមានពេញមួយសប្តាហ៍៕ដោយ៖សិលា


ចែករំលែក៖