ភ្នំពេញ៖ តារាចម្រៀងប្រុស ជុំ លីណូ ទទួលរកការរិះគន់មិនសំច្ចៃមាត់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីតារាចម្រៀងរូបនេះបានប្រកាសពីគម្រោងទទួលយកកូនមុនរៀបការ និងក្រោយពីលោកបានលើកឡើងថា “ប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ”។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញសាររិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង ជុំ លីណូ ក្រោយពីលោកបានផ្តល់បទសម្ភាសន៍មួយដល់អ្នកសារព័ត៌មានស្តីអំពីការសម្រេចចិត្តផ្អាកមង្គលការព្រោះជំងឺកូវីដ១៩។ លោកថាតាមការគ្រោងទុកលោកចង់រៀបមង្គលការក្នុងអំឡុងខែតុលាឆ្នាំ២០២០នេះ ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ១៩ លោកបានពន្យាពេលចូលរោងការ។ ក្រៅពីការប្រកាសពន្យាពេលចូលរោងការតារារូបនេះបានបង្ហើបអំពីការរួមរស់ជាមួយនឹងគូដណ្តឹងមុនពេលចូលរោងការ រួមទាំងគម្រោងទទួលយកកំណើតតំណក់ឈាមរួមគ្នាជាមួយគូស្នេហ៍វ័យក្មេងនោះផងដែរ។ តារារូបនេះបញ្ជាក់ថា «បើអាចលោកយកកូនមុនរៀបការ ព្រោះគ្មានអ្វីខុសប្រពៃណីនោះទេ ព្រោះប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ»។ លោក ក៏បានបញ្ជាក់ថា សម្រាប់លោក និងគូដណ្ដឹង ក៏មានគម្រោងយកកូនមុនរៀបការផងដែរ ព្រោះបច្ចុប្បន្នអ្នកទាំងពីរ ក៏កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយហើយ។ លោកថាពិធីភ្ជាប់ពាក្យលោកបានរៀបចំកម្មវីធីមួយចំនួនតាមទំនៀមទម្លាប់ប្រពៃណី រួចហើយផងដែរ។
ការលើកឡើងនេះត្រូវបានអ្នកលេងបណ្តាញសង្កមជាច្រើនរិះគន់ និងវាយប្រហារចំៗថាក្នុងនាមជាសិល្បករមិនគួរបញ្ចេញសារដែលនាំឲ្យប៉ពាល់ដល់វប្បធម៌អរិយធម៌ខ្មែរ។ អ្នករិះគន់ម្នាក់លើកឡើងថា ជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ ព្រោះតែសិល្បករខ្លួនឯងមិនឲ្យតម្លៃលើវប្បធម៌ជាតិខ្លួន ហើយសិល្បករជាច្រើនបានប្រើប្រាស់វិធីនេះដែលជាគំរូមិនល្អសម្រាប់មនុស្សជំនាន់ក្រោយ។ អ្នករិះគន់ម្នាក់ផ្សេងទៀតរិះគន់មិនសំច្ចៃមាត់ថា”ប្រពៃណីមិនមែនជាកាតព្វកិច្ចប តែប្រពៃណីកើតឡើងដើម្បីការពារលើកតម្កើងតម្លៃរបស់មនុស្សទាំងស្រីទាំងប្រុស បើគ្មានទំនៀមទម្លាប់ប្រពៃណីទេ មនុស្សនឹងបាត់បង់សុជីវធម៌ លោកឯង(ជុំ លីណូ) ជាអ្នកសិល្បៈមិនគួរណានិយាយអញ្ចឹងទេ”។ អ្នករិះគន់ផ្សេងទៀតលើកឡើងថា”គួរតែអាណិតប្រពន្ធគ្នាមានអាយុក្មេងផង ខ្លួនស្នេហ៍ប៉ះក្រមុំក្មេងខ្ចីគួរណាលើកតម្កើងកិត្តិយសនាង”។
គេនៅមិនទាន់ឃើញមានប្រតិកម្មតបយ៉ាងណាទៅអ្នករិះគន់នៅឡើយទេពី លោក ជុំ លីណូ ។
គួរបញ្ជាក់ដែរថាតារាចម្រៀង ជុំ លីណូ ប្រកាសថា នឹងភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នករស់នៅខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។ភរិយារបស់
នាងត្រូវបានគេសរសើរថាក្មេង និងមានសម្រស់ស្អាតមិនចាញ់តារាឡើយ៕ដោយ៖វឌ្ឍនា