ភ្នំពេញ៖ក្រោយកើតទុក្ខគ្រាំគ្រាចិត្តរហូតចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់ប៉ុន្មានថ្ងៃពិធីការិនីគង់ សុជាតិ បានបង្ហាញមុខសារជាថ្មីក្នុងការងារសិល្បៈវិញហើយ។ បន្ថែមរសជាតិស្នេហ៍ និងពង្រឹងចំណងស្នេហ៍ឲ្យផ្អែមល្ហែមឡើងវិញគេឃើញតារាស្រីរូបនេះបានបណ្តើរស្វាមីបណ្តូលចិត្តចេញទៅលម្ហែកម្សាន្តនៅឆ្នេរសមុទ្រ។
ក្រោយផ្ទុះរឿងរ៉ាវស្នេហាក្រៅឆាករវាងស្វាមីអ្នកនាងគង់ សុជាតិ គឺលោក ជា វិបុល និងដៃគូ អ្នកនាងកែវ ចាន់និមល អស់ជាច្រើនសប្តាហ៍មកនោះ ពេលនេះសភាពការណ៍ហាក់វិលមករកភាពស្ងប់ស្ងាត់ ខណៈ កែវ ចាន់និមល ជ្រើសរើសផ្លូវមិនតបត ការចោទប្រកាន់ ខណៈគង់ សុជាតិដែលវិលពីការសម្រាកព្យាបាលជំងឺនោះបានបញ្ចប់ការបង្ហោះសារចាក់ដោតទៅគូរវិវាទ។ ស្ងាប់ស្ងាត់និងវិលមករកស្ថានភាពល្អប្រសើរឡើងវិញ ពិធីការិនីគង់ សុជាតិ បាននាំស្វាមីទៅលម្ហែមកម្សាន្តនៅតំបន់សមុទ្រ នាទឹកដីនៃខេត្តព្រះសីហនុ គឺតំបន់កោះរ៉ុងសន្លឹម។ ក្រៅពីរូបភាមស្និទ្ធស្នាលដូចគូស្នេហ៍ថ្មីថ្មោង នាងក៏បានបញ្ចេញសារយ៉ាងត្រជាក់ចិត្តថា “យ៉ាងណាបងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន”។ អ្នករួមការងារនាងបញ្ជាក់ដោយខ្លីថា ស្ថានភាពការងារវិលទៅរកស្ថានភាពល្អប្រើសើរឡើងវិញ ខណៈអ្នកដឹកនាំស្ថានីយទូរទស្សន៍បន្តសម្រេចចិត្តផ្អាកមិនឲ្យ លោក ជា វិបុល និងអ្នកនាង កែវ ចាន់និមល ចាប់គ្នាជាដៃគូបន្តដែលមិនដឹងថារហូតដល់ពេលណានោះទេ។ ទោះជាយ៉ាងណា ការបញ្ជៀសជំនួបនេះក៏នឹងធ្វើឲ្យអារម្មណ៍ទាំងសងខាងហាក់ស្ងប់រៀងៗខ្លួន។
គួរបញ្ជាក់ដែរថាទំនាក់ទំនងរវាងពិធីករ លោក ជា វិបុល និងដៃគូ កែវ ចាន់និមល បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីដំណឹងស្នេហាក្រៅឆាកមួយនេះបានផ្ទុះឡើងពេញកន្លែងការងាររបស់ពួកគេកាលពីដើមខែឧសភា។ កាន់តែខ្លោចចិត្តអាណិតគង់ សុជាតិ គឺក្រោយពីពិធីការិនីរូបនេះបានធ្លាក់ខ្លួនឈឺនិងត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ៕ដោយ៖វឌ្ឍនា