ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលពីរថ្ងៃនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន បានជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានឲ្យដឹងថា៖ជនសង្ស័យទី១ឈ្មោះសោម បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣និង៥០នាទី ចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដោយពិនិត្យទឹកនោម) ទី២ឈ្មោះចេន វិចិត្រភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអូរបែកក្អមសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នឹងទី៣ឈ្មោះភាងវុទ្ធី ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអូរបែកក្អមសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ពិនិត្យទឹកនោម)ដកហូតទូរសព្ទ័ដៃ០២គ្រឿង

អ្នកទាំងពីនេះឃាត់ខ្លួនបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០ និង៥០នាទីរំលងអាធ្រាត្រ នៅចំណុចតាមផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្ន  ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖