ភ្នំពេញ៖ លោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់ពានរង្វាន់សម្ដេច ហ៊ុន សែន ជ័យលាភី គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១-៣ និងប័ណ្ណសរសើរដល់គ្រូបង្រៀនឆ្នាំសិក្សា២០១៨-២០១៩។
សូមបញ្ជាក់ថា៖ អ្នកគ្រូមួយរូបបានទទួលពានរង្វាន់សម្ដេច ហ៊ុន សែន ជ័យលាភី គ្រូបង្រៀនល្អ ភាសាខ្មែរ ថ្នាក់ទី១-៣ និងលោកគ្រូបីរូប បានទទួលបានប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកទឹកចិត្តដល់បុគ្គលិកអប់រំដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ពិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយកសាលាល្អ គ្រូបង្រៀនល្អ បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំសិក្សា២០១៣-២០១៤មកម្ល៉េះ និងឆ្នាំសិក្សាបន្ទាប់មានពានរង្វាន់ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១-៣ និងសាលារៀនស្អាត។
តាមរយៈលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទោះជាកម្ពុជា កំពុងប្រឈមទៅនឹង ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏សិស្សានុសិស្សបាន រៀនតាមប្រព័ន្ធ អនឡាញ គ្រប់កម្រិត ៕ដោយ៖សិលា