ព័ត៌មានទាន់ហេតុការណ៍៖

អតីត ភរិយានិងកូនស្រី​ ប្រធានាធិបតីដូណាល់ត្រាំ គាំទ្របាតុកម្ម ប្រកាន់ជាតិសាសន៍

ចែករំលែក៖

អតីតភរិយា លោកត្រាំ គឺលោកស្រី Marla Maples និងកូនស្រី Tiffany Trump បានបង្ហោះសារ នៅលើបណ្តាញសង្គម​Instagram ដោយមានខ្លឹមសារគាំទ្រក្រុមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍​។​​
នាងTiffany Trump អាយុ​២៦ឆ្នាំ ជាកូនស្រីរបស់ប្រធានាធិបតីត្រាំ​ បានបង្ហោះសារ លើបណ្តាញសង្គម ដោយមានខ្លឹមសារគាំទ្របាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍។ នៅក្នុងសារបង្ហោះរបស់នាង​Tiffany Trump បាននិយាយថា​«ម្នាក់ឯងយើងមិនអាចធ្វើបានច្រើនឡើយ តែបើរួមគ្នា យើងនឹងធ្វើបានយ៉ាងច្រើន។
សកម្មភាពខាងលើ របស់នាង​Tiffany Trump ផ្ទុយទាំងស្រុង​ពី​គោលនយោបាយរបស់ឪពុកដែលមានបំណងប្រើប្រាស់កម្លាំងយោធា បំបែកហ្វូងបាតុករ។ មតិជាច្រើន នៅលើបណ្តាញសង្គម​បានលើកឡើងថា នាង​Tiffany Trump គួរតែនិយាយជាមួយឪពុកពីការរើសអើងជាតិសាសន៍​ ខ្លះទៀតក៏មិនគាំទ្រ ដោយចាត់ទុកថា​ជាឆាកល្ខោនតែប៉ុណ្ណោះ។
មនុស្សមួយចំនួន​ក៏បាន សរសើរដល់ នាង ​Tiffany Trump ដែលមានភាពក្លាហាន​ហ៊ានបង្ហោះសារគាំទ្រ ដល់បាតុករ។ ក្រៅពីនេះ​អតីតភរិយា​ របស់លោកត្រាំ គឺ លោកស្រីMarla Maples អាយុ​៥៦ឆ្នាំ ក៏បានបង្ហោះ​សារ​ ដែលមានខ្លឹមសារសាមគ្គី សន្តិភាព​ និងការយោគយល់។
នាង​Tiffany Trump ជាកូនស្រី របស់ប្រធានាធិបតី ត្រាំ និងភរិយាទីពីរ គឺលោកស្រី​​Marla Maples ។ កូនស្រីរូបនេះរស់នៅជាមួយម្តាយភាគច្រើន ជាងជាមួយឪពុក។ ក្នុងពេលវិសមកាល នាងទៅសម្រាកនៅតំបន់រម្មណីយដ្ឋាន​របស់ឪពុក។ ទាំងនោះហើយទើបនាងមិនសូវមានទំនាក់ទំនងជិតស្និទ្ធ ដូចបងប្អូនផ្សេងទៀតនៅក្នុងផ្ទះនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖