ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មដេកផ្កាប់មុខ​នៅអាមេរិកជាការគោរពដល់ជនរងគ្រោះ George Floyd

ចែករំលែក៖

បាតុកម្មនៅអាមេរិកមានគ្រប់រូបភាព ទាំងបាតុកម្មអហិង្សាផង ហិង្សាផង និងបាតុកម្មលុតជង្គង់ផង ដូចដែលប៉ូលិសប្រើជង្គង់សង្កត់ក ជនរងគ្រោះ ហើយនៅ​ពេលនេះក៏មានបាតុកម្មដេកផ្កាប់មុខវិញម្តង។
ក្រុមបាតុករ​រាប់សិបពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅលើស្ពាន Portlandដោយដេកផ្កាប់មុខរយៈពេល ៩នាទី ដៃដាក់លើខ្នង ដូចត្រូវជាប់ខ្នោះ ជាការនឹកដល់ពេលវេលា​ដែលបុរសស្បែកខ្មៅGeorge Floyd ត្រូវប៉ូលិសអាមេរិក​សង្កត់ករហូតដល់ស្លាប់។
ជនរងគ្រោះ George Floyd ត្រូវប៉ូលិសសង្កត់កដេកនៅលើថ្នល់ជិត​៩នាទី​ បើទោះបីជនរងគ្រោះនិយាយថា​«ខ្ញុំមិនអាចដកដង្ហើមបាន»ក្តី។ ការស្លាប់របស់​George Floyd ជាការចាប់ផ្តើមឲ្យមានមហាបាតុកម្ម​កើតឡើងនៅទូទាំងអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត​ដែលមានក្រុមជនជាតិស្បែកខ្មៅរស់នៅពិសេសគឺតំបន់អឺរ៉ុប​។
សហគមន៍អន្តរជាតិ ពិសេសគឺអ្នកនយោបាយជើងចាស់នៅអាមេរិក និងបណ្តាប្រទេសជាសម្ពន្ធមិត្តបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពប្រើហិង្សាទៅលើបាតុករ ពិសេសគឺទៅលើក្រុមអ្នកសារព័ត៌មានទៀតផង​៕ដោយ៖ធី រីណា


ចែករំលែក៖