ក្លឹប Trabzonspor របស់ប្រទេសទួរគីត្រូវបានហាមឃាត់រយៈពេលមួយរដូវពីការប្រកួតបាល់ទាត់អឺរ៉ុបជុំវិញការរំលោភបំពានលើកម្មវិធីការអនុវត្តលើការបញ្ចេញហិរញ្ញវត្ថុមិនស្មើភាព ឬ Financial Fair Play (FFP) ។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាថា លីគកំពូលទួរគី Super Lig បានខកខានមិនបានបំពេញតាមកិច្ចព្រមព្រៀងដែលបានសំរេចកាលពីឆ្នាំ២០១៦ នៅពេលដែលក្លឹបត្រូវបានគេរកឃើញថា បានរំលោភច្បាប់ហិរញ្ញវត្ថុរបស់សហព័ន្ធ។
ការហាមឃាត់នឹងអនុវត្តប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់អឺរ៉ុបនៅរដូវកាលក្រោយ ឬនៅឆ្នាំ២០២១-២០២២ ប៉ុន្តែនឹងមិនត្រូវបានអនុវត្តបន្ទាប់ពីនោះទេ ប្រសិនបើក្លឹបអនុវត្តបានគ្រប់ជ្រុងជ្រោយ។ ច្បាប់ FFP ត្រូវបានដាក់អនុវត្តក្នុងឆ្នាំ២០១១ ដែលបង្កើតឡើងដើម្បីបញ្ឈប់ក្រុមដែលចំណាយលុយច្រើនជាងការបង្កើតក្លឹបទៅទៀត។
សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌទួរគី Super Lig នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា ហើយក្លឹប Trabzonspor ស្ថិតនៅកំពូលតារាង ដែលមានមូលដ្ឋាននៅទីក្រុង Istanbul Basaksehir ដោយនៅសល់៨ប្រកួតទៀតទើបចប់រដូវកាល២០១៩-២០២០ ។
សូមរំលឹកថា ក្លឹប AC Milan និង Manchester City ក៏ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់ក្របខ័ណ្ឌលីគកំពូលអឺរ៉ុប (Champions League) ពីបទរំលោភច្បាប់នេះបើទោះជាក្លឹបបានប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡាដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយក៏ដោយ ៕ដោយ៖ភារៈ