ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ជាជនជាតិខ្មែរ ជាប់ពាក់ព័ន្ធនឹងករណី ចោរកម្ម ( លួចម៉ូតូ ) ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២ និង ៤០នាទី រំលងអធ្រាត្រ ខណៈដែលកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវដែលងាយកើតមានបទល្មើស ពេលមកដល់ចំណុចមុខមន្ទីរពេទ្យសេតេ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿងម៉ាក VISION ពណ៌ឈាមជ្រូកលាយទឹកប្រាក់ គ្មានស្លាកលេខគួរឱ្យសង្ស័យ សមត្ថកិច្ចយើងក៏ជិះតាមដានពីក្រោយរហូតដល់ចំណុចការាសសាំង ភីធីធី កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្ទាក់ម៉ូតូជនសង្ស័យឱ្យឈប់ រួចឆែកឆេរឃើញ សោសម្រាប់កាច់កម៉ូតូ១ដើម, ចម្ពាមកៅស៊ូ១ និង ឧបករណ៍ជួសជុលម៉ូតូមួយចំនួន ។បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរហើយនិងបន្តតាមនីតិវិធីច្បាប់។ឆ្លាម សមុទ្រ