ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃនេះ កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​នោះឡើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ បើគិតរហូតដល់ម៉ោង​ ៨និង០០​ព្រឹក ថ្ងៃទី​ ៥​ ខែមិថុនា​ ឆ្នាំ២០២០​ ។ ចំនួនអ្នកឆ្លងកូវីដ-១៩​ ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់​ ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ និងគ្មាន​ អ្នកបាត់បង់ជីវិត។

សូមរម្លឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២២៤៥៦ ស្មេីនឹង​ ១៣៥២ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

 

ដោយ៖សិលា

 


ចែករំលែក៖