ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគ្នារងរបួសធ្ងន់អ្នកបើកបរទាំងសងខាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់រងរបួសធ្ងន់ដោយសារម៉ូតូម៉ាកMSX បុកជាមួយម៉ូតូម៉ាកវីវ៉ា នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ 

 អធិការនគរបាលស្រុកអូរជ្រៅ លោក សែស វិបុល ឲ្យដឹងថា នៅមុនពេលកើត ហេតុមានម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១F-០១៣៧ បើកបរដោយឈ្មោះឌឿ សួន  ភេទប្រុស អាយុ៦៦ឆ្នាំ មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងទិសដៅពីកើតទៅលិច  ពេលទៅដល់ចំណុចកើតហេតុនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានបត់ឆ្វេងចូលផ្លូវលំ ស្របពេលនោះមានម៉ូតូ១គ្រឿងម៉ាកហុងដា MSXពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១k-៨០៣៩ បើកបរដោយ-ឈ្មោះ ដុំ   ឌី ភេទប្រុស អាយុ២១ឆ្នាំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បើកបរពីកើតទៅលិចតាមទិសចរាចរណ៍ ទៅបុកបណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់តែម្ដង ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។  មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកម៉ូតូវីវ៉ាបត់មិនបានប្រយ័ត្ន ហើយអ្នកបើកម៉ូតូMSX មានល្បឿនលឿន ។ក្រោយពីធ្វើការត្រួតពិនិត្យរួចម៉ូតូទាំង២គ្រឿងត្រូវនគរបាលយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយ៖វណ្ណា


ចែករំលែក៖