ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកាណាដាបានលុតជង្គង់ជាមួយក្រុមបាតុករស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍

ចែករំលែក៖

នាយករដ្ឋមន្ត្រីកាណាដាមានសកម្មភាពយ៉ាងល្អជាមួយក្រុមបាតុករជនជាតិស្បែកខ្មៅប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ក្រោមជង្គង់ ប៉ូលិសអាមេរិក។
សារព័ត៌មាន CNN នៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមធ្វើបាតុកម្មមានឈ្មោះថា Black Lives Matter ដែលធ្វើឡើងនៅមុខអគាររដ្ឋសភាកាណាដានៅថ្ងៃទី៥ ខែមិថុនា (ពេលវេលានៅកាណាដា)។
ក្នុងពេលដែលបាតុកម្មផ្ទុះឡើងនៅគ្រប់ទិសទីប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការប្រើអំពើហិង្សាពីសំណាក់ប៉ូលិសអាមេរិកទៅលើបុរសស្បែកខ្មៅ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានបង្ហាញពីសកម្មភាពគាំទ្រដល់បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍។ កាលពីថ្ងៃទី៥ ខែមិថុនា លោក Justin Trudeau បានលុតជង្គង់បង្ហាញពីការរួបរួមសាមគ្គីភាព បញ្ចប់ការរើសអើងជាតិសាសន៍នៅមុខអគាររដ្ឋសភា។
តាមតួលេខកាលពីឆ្នាំ២០១៦ ក្រុមជនជាតិស្បែកខ្មៅនៅប្រទេសកាណាដា ប្រឈមនឹងផលលំបាកយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ចបើប្រៀបធៀបនិឹងក្រុមជនជាតិស្បែកសផ្សេងទៀត ។ ជាមួយគ្នានេះដែរ ចំនួនអ្នកអត់ការងារធ្វើសម្រាប់ជនជាតិស្បែកខ្មៅក៏ច្រើនជាងផងដែរ ។
នៅក្នុងពិធីព្យុហយាត្រា កាលពីថ្ងៃទី៥ ខែមិថុនា ក្នុងទីក្រុង Ottawa គឺជាសកម្មភាពដែលបានឡើងគម្រោងជាមុនក្នុងទីក្រុងជាច្រើន ដើម្បីជាការចូលរួមជាមួយក្រុមជនជាតិស្បែកខ្មៅប្រឆាំងនឹងការរើសអើងជាតិសាសន៍ ៕ដោយ៖ធី រីណា


ចែករំលែក៖