តាមការចុះផ្សាយរបស់ Livescore បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កីឡាករ Angel Di Maria បាននិយាយថា ចង់បញ្ចប់អាជីពនៅអឺរ៉ុបនៅឯក្លឹប Paris Saint-Germain ដោយសប្បាយចិត្តដែលរូបគេបានចាកចេញពី Barcelona កាលពីឆ្នាំ២០១៧ ។
Angel Di Maria មានអាយុ៣២ឆ្នាំបានផ្លាស់ប្តូរទៅទឹកដី Camp Nouកាលពី៣ឆ្នាំមុនបន្ទាប់ពីលេងបានតែ២រដូវកាល ជាមួយ Neymar បានមកពីក្លិបយក្ស La Liga ។ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបាននិយាយថាគាត់សប្បាយចិត្តដែលបានមកបារាំង ។
Di Maria បានប្រាប់សារព័ត៌មានបារាំង L’Equipe កាលពីម្សិលមិញថា“ខ្ញុំសប្បាយចិត្តណាស់បាននៅទីក្រុងប៉ារីស ។ Barcelona បានព្យាយាមទាក់ទងខ្ញុំ ។ ក្លិបទាំងពីរបានពិភាក្សាគ្នា ប៉ុន្តែ PSG មិនចង់លក់ខ្ញុំទេ គឺខ្ញុំនៅទឹកដីបារាំងប្រសើរជាង។ កត្តានេះធ្វើឱ្យខ្ញុំជារឿងល្អ ព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីក្រុងប៉ារីសសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កីឡាករ Di Maria រកបាន១២គ្រាប់ក្នុង៣៧ប្រកួតនៅរដូវកាលនេះគឺផុតកិច្ចសន្យានៅ PSG ឆ្នាំក្រោយ។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និង Manchester United រូបនេះបាននិយាយថា គាត់ចង់ស្នាក់នៅ PSG និងចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយ PSG ដែលជារឿងតែមួយគត់ដែលកីឡាកររូបនេះចង់បាននិងមាននៅក្នុងចិត្ត ៕ដោយ៖ភារៈ