ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ​ជាប់​ឈ្មោះ​ជា​មហា​សេដ្ឋីក្នុងវិស័យបាល់ទាត់

ចែករំលែក៖

តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbesបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់​ក្លឹប​ Juventus បានជាប់ឈ្មោះ​ជា​មហា​សេដ្ឋីមានប្រាក់​ពាន់លានដុល្លារដំបូង​គេ​បង្អស់​ នៅ​ក្នុង​វិស័យ​បាល់ទាត់នៅពេលបច្ចុប្បន្ន ។ ចំនួនទឹក​ប្រាក់​ដែល​កីឡាករ​ខាង​លើ​នេះ​រក​បានមាន​សរុប​ប្រមាណ​ជាង​ ១ពាន់​លាន​ដុល្លារ​។

បើ​គិត​តែ​ពី​ ប្រាក់​ខែ​សុទ្ធ​ដែល​ Ronaldo ទទួល​បាន​នៅ​ក្នុង​រយៈ​ពេល​ ១៧​ឆ្នាំ​កន្លង​ទៅ​ ​បាន​ប្រាក់​សុទ្ធ​សរុប​ជាង​ ៦៥០​លាន​ដុល្លារ​ និង​អាច​ឡើង​ទៅ​ដល់​ជាង​ ៧៦៥​លាន​​ដុល្លារ​នៅ​ពេល​ចប់​កុងត្រា​ជា​មួយក្លឹប​នៅ​ឆ្នាំ​ ២០២២​ខាង​មុខ​នេះ​។

សូមបញ្ជាក់ថា​ Ronaldo ជាប់​ចំណាត់ថ្នាក់លេខ​៤ ជា​តារា​ដែល​រក​ចំណូល​ច្រើន​បំផុត​នៅក្នុងលោកសម្រាប់​ទស្សនាវដ្ដី​ Forbes ឆ្នាំ​២០២០​។​កីឡាករ​រូប​នេះ​បានរក​ចំណូល​រហូត​ដល់​ជាង​១០៥​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៩​ និងកើនឡើងនៅក្នុងឆ្នាំ២០២០នេះ ​៕ដោយ៖ភារៈ

 


ចែករំលែក៖