បណ្តាញសារព័ត៌មានCNNបានផ្សាយនៅថ្ងៃអាទិត្យ ទី៧ មិថុនានេះថា អ្នកចម្រៀងរ៉េបល្បីរបស់អាមេរិកលោក Kanye West បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន២ លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោក George Floyd, លោក Ahmaud Arbery និងលោក BreonnaTaylor ។
សារព័ត៌មានដដែលបានបន្តថា ការបរិច្ចាគនេះរួមបញ្ចូលទាំងថវិកាសម្រាប់ថ្លៃសេវា ស្របច្បាប់សម្រាប់ក្រុមគ្រួសាររបស់ Arbery និង Taylor រួមជាមួយអាជីវកម្មដែលគ្រប់គ្រងដោយជនជាតិស្បែកខ្មៅដែលមានវិបត្តិនៅក្នុងទីក្រុងឈីកាហ្គោ និងទីក្រុងដទៃទៀតរបស់គាត់។
លោក Kanye West បាននិយាយថា “ខ្ញុំបានបង្កើតផែនការអប់រំ ៥២៩ដើម្បីគ្របដណ្តប់លើការសិក្សានៅមហាវិទ្យាល័យសម្រាប់ GiannaFloyd ដែលជាកូនស្រីអាយុ ៦ ឆ្នាំរបស់ George Floyd” ។
សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភរបស់លោក Kanye West បានកើតឡើងនៅពេលបាតុកម្ម ប្រឆាំងនឹងTaylor, Arbery និងការស្លាប់របស់Floyd បានកើតឡើងនៅជុំវិញពិភពលោក។ សំឡេងជាច្រើននៅក្នុងការកម្សាន្តកំពុងអំពាវនាវឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ភាពសាហាវឃោរឃៅរបស់ប៉ូលិសអាមេរិក និងសកម្មភាពពីការដឹកនាំនយោបាយ របស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន ៕ដោយ៖ភារៈ