ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកដេកធ្វើបាតុកម្ម ស្រែកពាក្យថា​«ខ្ញុំមិនអាចដកដង្ហើមបាន»

ចែករំលែក៖

បាតុកម្មលុតជង្គង់ និងបាតុកម្មដេក​ កំពុងតែពេញនិយមនៅអាមេរិក​ដើម្បីទាមទាររកយុត្តិធម៌​ឱ្យជនរងគ្រោះនិងបញ្ចប់ការរើសអើងជាតិសាសន៍។
ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់​បានប្រមូលផ្តុំគ្នា​នៅមុខសារមន្ទីរ​ក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេក​ពេញនៅខាងមុខ ហើយស្រែកនូវពាក្យ​ថា​«ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យGeorge Floyd។
ក្រុមបាតុករ បានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល​៨នាទី ដែលជាពេលវេលាដែលជនរងគ្រោះ​George Floyd ត្រូវប៉ូលិសសង្កត់ករហូតដល់ស្លាប់ ។ ក្រុមបាតុករបាននាំគ្នាស្រែកថា​«ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។
បាតុកម្ម បានចាប់ផ្តើមឡើងនៅថ្ងៃត្រង់ ថ្ងៃទី​៦ខែមិថុនា(ពេលវេលានៅអាមេរិក) នៅមុខសារមន្ទីរ​សីល្បៈ ។ ជាមួយគ្នានោះក្រុមបាតុករបានលើកបដាដោយមានសរសេរថា គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ។
បុរសជនជាតិស្បែកខ្មៅ ​George Floyd ​បានស្លាប់ដោយសារតែប៉ូលិសយកជង្គង់សង្កត់ករហូតដល់ជិត​៩នាទីធ្វើឲ្យគាត់មិនអាចដកដង្ហើមបានរហូតដាច់ខ្យល់ស្លាប់​។តាំងពីពេលនោះមក គឺមានបាតុកម្មកើតឡើងជាបន្តបន្ទាប់បង្កឲ្យមានអំពើហិង្សាទៀតផង​។​បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក​ដេលមាន ក្រុមជនជាតិស្បែកខ្មៅ​រស់នៅ៕ធី រីណា


ចែករំលែក៖