សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា ប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ មានបំណងបញ្ជូនកម្លាំងទាហាន១ម៉ឺននាក់ចូលទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការបាតុកម្ម ជាទ្រង់ទ្រាយធំ ។
ប៉ុន្តែសំណើររបស់ប្រធានាធិបតី ដូណាល់ ត្រំា ត្រូវបាន រដ្ឋមន្ត្រីក្រសួងការពារជាតិMark Esper និង អគ្គមេបញ្ជាការកងទ័ពជើងគោកអាមេរិក លោកWilliam Barr បដិសេធ។ កម្លាំងទាហានមិនអាចចូលរួមនៅក្នុងសកម្មភាពបំបែកក្រុមបាតុករនោះឡើយ។
បើទោះបីមន្ត្រីយោធាសំខាន់ទាំងពីររូបរបស់អាមេរិកមិនឯកភាព ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំក៏បានបញ្ជាឲ្យ កងពលឆ័ត្រយោង លេខ៨២ត្រៀមលក្ខណៈ អាចនឹងត្រូវដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោននៅពេលចាំបាច់។
គម្រោង ដាក់កម្លាំងយោធា លេខ១លើពិភពលោក ទៅបំបែកហ្វូងបាតុករ អាមេរិក ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន ក៏ដូចជាអ្នកនយោបាយអាមេរិក។ កន្លងមក លោកJim Mattis អតីតរដ្ឋមន្ត្រីការពារជាតិ ផ្កាយ៤ ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់គម្រោងប្រើកម្លាំងយោធា ៕ដោយ៖ធី រីណា