កំពង់ស្ពឺ ៖ក្រុមមនុស្សញៀនល្បែងបញ្ជល់មាន់មួ យក្រុមដែលមានខ្លះគេហៅថាជាគ្រូ ជល់មាន់ផងនោះត្រូវបាននគរបាលស្រុ កឧដុង្គចុះបង្រ្កាបធ្វើអោយអ្នកទាំងនោះរត់ជាន់ជើងគ្នាយកប្រា សអាយូសរៀងៗខ្លួន។ចុងក្រោយអ្នករត់រួចក៏នៅជាប់ម៉ូតូរីឯអ្នករត់មិនរួចជាប់ទាំងខ្លួនជាប់ទាំ ងម៉ូតូត្រូវសមត្ថកិច្ចយកមកដាក់ តម្រង់ជួរគ្នាថតរូបបង្ហាញសាធា រណជន។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១.៣០នាទីព្រឹក ថៃ្ងទី០៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាងលិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីភូមិ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាដោ យទទួលសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋលោកអធិការស្រុកបានដឹកនាំ កម្លាំងក្រោមឱវាទចុះទៅធ្វើកា របង្ក្រាបភ្លាមតែម្ដងបន្ទាប់ពី ក្រុមអ្នកជល់មាន់មួយក្រុមបានណា ត់គ្នាទៅចូលនៅចំណុចខាងលើ។
ប្រភពបន្តថាប្រតិបត្ដិការបង្ក្រាបក្រុមអ្នកជល់មាន់នេះសមត្ថកិច្ចឃាត់ខ្លួ នជនសង្ស័យបាន០៨ នាក់ រួមមាន៖
១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ
២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ
៣.ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២ឆ្នាំ
៤.ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ
៥.ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤
៦.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៦៣ឆ្នាំ(គ្រូមាន់)
៧.ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ
៨.ឈ្មោះ មៅ អ៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ(គ្រូមាន់)
អ្នកទាំងប្រាំបីនាក់ គឺមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ បានឲ្យដឹងថាដោយបានការចង្អុលណែ នាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ ជាក់ស្ដែងកំលាំងបង្រ្កាបនិ ងដកហូតបានសម្ភារៈ រួមមាន ៖
+ ម៉ូតូ ចំនួន ១៥គ្រឿង
+ មាន់គកជល់ ចំនួន ០៥ក្បាល(ងាប់ ០១ក្បាល)
+ ជញ្ជីងថ្លឹង ចំនួន ០១ គ្រឿង
+ ទូរស័ព្ទដៃចំនួន ០៣គ្រឿង
+ ប្រាក់រៀលចំនួន ៧៩៥០០រៀល
+ កាបូបស្ពាយចំនួន ០១និង សម្ភារៈស្កុតបិតរុំខ្នាយមាន់ ជៀលក្រុងមាន់ មួយចំនួន ។
បច្ចុប្បន្នជនញៀនល្បែងទាំង៨នា ក់រួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបា លស្រុក ដេីម្បីកសាងសំណុំរឿងបញ្ជូនមក ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំ ពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ដោយ៖សេនាស័ក្តិ