ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម។
ពិធីនេះបានធ្វើឡើងនៅវិមានរដ្ឋសភាជាតិ នៃមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំង២ កម្ពុជា-សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឱ្យកាន់តែប្រសើឡើង៕សហការី