ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះត្រូពិក Cristobal ចូលដល់ឆ្នេរសមុទ្រអាមេរិក

ចែករំលែក៖

ព្យុះត្រូពិក Cristobal បានកកើតឡើងវិញដែលមានកម្លាំងខ្យល់ខ្លាំង បានឆ្ពោះទៅកាន់ឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា បង្កឲ្យមានខ្យល់កួចនៅរដ្ឋ Florida និងមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Mexico ។
ព្យុះនេះបានចុះខ្យោយក្លាយទៅជាសម្ពាធទាបពេលចូលដល់ ឈូងសមុទ្រម៉ិចស៊ីកូ។ ប៉ុន្តែកាលពីថ្ងៃទី៦ខែមិថុនា ព្យុះCristoba បានកកើតឡើងវិញ ក្លាយទៅជាព្យុះត្រូពិក ។
មជ្ឈមណ្ឌុលតាមដានព្យុះនៅ Miami អាមេរិក បានឲ្យដឹងថា ព្យុះត្រូពិក Cristobalមានកម្លាំងខ្យល់ក្នុងកម្រិត ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចធ្វើដំណើរបានប្រមាណ២០គឺឡូម៉ែត្រក្នុងមួយម៉ោង ។ ចំណុចកណ្តាលនៃព្យុះមានល្បឿនខ្យល់ដល់ទៅ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
មជ្ឈមណ្ឌុលគ្រប់គ្រងគ្រោះមហន្តរាយអាមេរិក លើកឡើងថា ព្យុះខាងលើបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីតំបន់ភាគខាងកើតតិចសាស់ដល់រដ្ឋ Florida នៅចុងសប្តាហ៍កន្លងមក និងដើមសប្តាហ៍នេះ។ បណ្តាឆ្នេរសមុទ្រ ស្ថិតនៅឈូងសមុទ្រម៉ិចស៊ីកូ មានទីក្រុង Intracoastal, Louisiana រហូតដល់ទីក្រុង Alabama-Florida នឹងមានភ្លៀងធ្លាក់ខ្លាំង ។
នៅក្នុងរដ្ឋ Louisiana អភិបាលរដ្ឋ John Bel Edwards បានប្រកាសអាសន្នដើម្បីត្រៀមលក្ខណៈទប់ស្កាត់ខ្យល់ព្យុះ។ ពលរដ្ឋនៅតំបន់ឆ្នេរសមុទ្រក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន ។
នេះជាព្យុះទីពីរហើយដែលវាយប្រហារអាមេរិកក្នុងឆ្នាំនេះ ។ កាលពីថ្ងៃទី១៦ខែឧសភា ព្យុះ Arthur បានវាយប្រហារនៅរដ្ឋកាលីហ្វ័រនីញ៉ា បង្កឲ្យមានការខូចខាតជាច្រើន ។ ព្យុះ Arthur កើតឡើងនៅមុនរដូវខ្យល់ព្យុះនៅអាមេរិក ដែលចាប់ផ្តើមឡើងនៅខែមិថុនា ៕ដោយ៖ធី រីណា


ចែករំលែក៖