ភ្នំពេញ៖ បុរសម្នាក់ដោយសារមានវិបត្តិនៅក្នុងគ្រួសារបូករួមទាំងមានជំងឺប្រចាំកាយមើលមិនជាផងនោះក៏បានសម្រេចចិត្តបញ្ចប់ជិីវិតដោយការចង.ក សម្លាប់ខ្លួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ៤០ នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងក្នុងភូមិអណ្ដូង២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសដែលដាច់ចិត្តចង.កសម្លាប់ខ្លួនខាងលើមានឈ្មោះហុង សាវុធ ភេទប្រុសអាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីកូនជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់គាត់មានជំងឺប្រចាំកាយមើលមិនជាអស់រយៈពេលចំនួន៦ឆ្នាំមកហើយ គាត់តែងតែព្យាយាមទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ប៉ុន្តែនៅតែមិនជាទើបគាត់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសាតែមិនបានសម្រេច លុះដល់ថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូរុីម៉កកង់បីមួយគ្រឿងចេញទៅបាត់។ដោយមានការសង្ស័យរូបខ្លួនជាកូនក៏បានជិះទៅតាមរកឪពុកក៏ប្រទះឃើញគាត់ចង.កសម្លាប់ខ្លួនលើដើមស្វាយចន្ទីបាត់ទៅហើយ។ភ្លាមៗនោះរូបខ្លួនបានឡើងស្រាយខ្សែទម្លាក់ឪពុកចុះដើម្បីធ្វើការសង្គ្រោះ តែជាអកុសលឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុគាត់ក៏បានប្រាប់ទៅដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចជាបងប្អូនប្រជាពលរដ្ឋដើម្បីដឹកសពយកមកកាន់ផ្ទះរបស់ខ្លួនធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ និន សុភ័ស្ត