ភ្នំពេញ ៖ នាដើមឆ្នាំ២០២០នេះគម្រោងGEF-CAMPAS តាមរយះអង្គការ BirdLife បានផ្តល់ហិរញ្ញវត្ថុដល់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន២ក្នុងដែនជម្រកសត្វព្រៃលំផាត់គឺ ១. សហគមន៍តំបន់ ការពារធម្មជាតិវាលកំបោរ និង ២.សហគមន៍តំបន់ការពារ ធម្មជាតិអូរ៉ៃ ដើម្បីអនុវត្តសកម្មភាពអតិភាពដែលបានកំណត់ក្នុង ផែនការគ្រប់គ្រងនៃសហគមន៍តំបន់ការពារធម្មជាតិរបស់ខ្លួន។
សត្វត្រយងចង្កំកស និងត្រយងយក្ស ដែលជាប្រភេទសត្វជិតផុតពូជ ដែលកំពុងមានវត្តមានក្នុងព្រៃសហគមន៍នេះ។
អង្គការនេះបានសម្តែងក្តីបារម្ភថា ការកាប់ទន្រ្ទានដី ការកាប់ឈើ ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ការឆក់ត្រី ខុសច្បាប់ និងការរំខានដោយសកម្មភាពនិងកម្មកររបស់ក្រុមហ៊ុន គឺកត្តាគំរាមកំហែងដែលបានរកឃើញនៅក្នុងសហគមន៍ទាំង២នេះ។
ជាមួយការគាំទ្រថវិកានេះគណកម្មការសហគមន៍នឹង បង្កើនចំនួនថ្ងៃល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសនិងតាមដានជីវជម្រុះ(ជាពិសេសសត្វជិតផុតពូជ) ពង្រឹងទំនាក់ទំនងជាមួយឧទ្យានុរក្សនិងអជ្ញាធរមូលដ្ឋាន កសាងសមត្ថភាពគណគម្មការសហគមន៍ និងបង្កើនការអប់រំផ្សព្វផ្សាយ ៕សហការី