ព័ត៌មានទាន់ហេតុការណ៍៖

អតីតអនុប្រធានាធិបតីអាមេរិក Joe Biden នាំមុខលើលោកត្រាំដល់ទៅ១៤ពិន្ទុ

ចែករំលែក៖

អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ដោយមានអ្នកគាំទ្រលើសពី៥៥ភាគរយ។ ចំណុចទាំងនោះហើយដែលជាក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរនយោបាយដឹកនាំអាមេរិក។ តាមលទ្ធផលស្ទង់មតិ លោក Joe Biden បាននាំមុខលោកត្រាំ ដល់ទៅ១៤ពិន្ទុ។
តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ៥៥ភាគរយគាំទ្រលោក Joe Biden ចំណែកការគាំទ្រ លោកត្រាំ ក៏បានធ្លាក់ចុះនៅសល់តែ៤១ ភាគរយប៉ុណ្ណោះ។
ពលរដ្ឋអាមេរិក បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ក្នុងពេលមានពលរដ្ឋជាង ២លាននាក់ឆ្លងកូវីដ- ១៩ និងស្លាប់ជិត១១៣ពាន់នាក់ ។
រឿងរ៉ាវកើតឡើងផ្ទួនៗគ្នានៅសហរដ្ឋអាមេរិក បានធ្វើឲ្យពលរដ្ឋខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកត្រាំ។ ការឆ្លងរាលដាលកូវីដ និងបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ធ្វើឲ្យលោកត្រាំបាត់បង់ការគាំទ្រយ៉ាងខ្លាំង៕ដោយ៖ធី រីណា


ចែករំលែក៖