ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

ចែករំលែក៖

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារការរីក រាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរភ្នំពេញ-ណារីតា-ភ្នំពេញ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ ក្រុមហ៊ុននឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប៕


ចែករំលែក៖