ខេត្តកំពង់ធំ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់មួយករណី ដោយឃាត់ខ្លួនអ្នកញៀនល្បែង១៥សុទ្ធតែស្រ្តី បៀចំនួន ២ហ៊ូនិងគ្រាប់ខ្លាឃ្លោក៤៥គ្រាប់។
ការបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះប្រព្រឹត្តទៅនៅវេលាម៉ោង៣និង៣០នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០
ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផងនោះ កម្លាំងការិយាល័យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង នៃអធិនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនបានរួមគ្នា បង្បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះ ឈ្មោះ ឆឹង សឿន ភេទស្រី ក្នុងភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងពេលបង្រ្កាបសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១៥នាក់(ស្រី)និងដកហូតវត្ថុតាងរួមមាន៖ បៀចំនួន០២ហ៊ូ,គ្រាប់ខ្លាឃ្លោកចំនួន៤៥គ្រាប់, គម្របចំនួន០៣ ចានថ្មចំនួន០៦,កម្រាលចំនួន០១,ហានតោចំនួន០១សន្លឹក,ប្រាក់រៀលចំនួន៤៧៥០០រៀល។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីខាងលើនេះសមត្ថកិច្ច នាំយកមនុស្ស និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសាកសួរ និងបានសុំគោលការណ៍ ថ្នាក់ដឹកនាំធ្វើកិច្ចសន្យា អប់រំ ណែនាំអ្នកទាំងនោោះបញ្ឈប់ការលេងល្បែងស៊ីសង ហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ និងសូមឲ្យចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ថវិកាទ្រព្យសម្បត្តិ កិត្តិយស ពេលវេលា បង្កអាចឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើ អបាយមុខផ្សេងៗទៀតផង៕ដោយ៖ប្រាថ្នា