ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងចង្រ្កានឆាបឆេះស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើនៅស្រុកអង្គរធំក្លាយជាផេះ

ចែករំលែក៖

ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកអង្គរធំអោយដឹងថា អាគារស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះធ្វើឲ្យបាត់បង់ស្នាក់ការរដ្ឋបាលព្រៃឈើមួយខ្នងទំហំ០៦ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងក្តារ ប្រក់ស័ង្កសី ក្នុងនោះកៅអីតុក្កតា៥ តុចំនួន០២ ទូដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។
ប្រភពដដែលបានឲ្យដឹងទៀតថាមូលហេតុមានអគ្គិភ័យនេះដោយសារ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់អោយបានត្រឹមត្រូវទើបបណ្តាលឲ្យឆេះរាលពេញបន្ទុកតែម្តង៕

ដោយ៖ប្រាថ្នា


ចែករំលែក៖