ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» ត្រូវបានមន្ត្រីក្រសួងហៅមកអប់រំណែនាំ និងឲ្យបញ្ឈប់​និពន្ធបទពាក្យអសុរោះ

ចែករំលែក៖

    ភ្នំពេញព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ការហៅអ្នកនិពន្ធរូបនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញការរិះគន់យ៉ាងចាស់ដៃពីមហាជនអំពីបទចម្រៀងដែលបង្កប់ដោយអត្ថន័យអសីលធម៌។

អ្នកនិពន្ធឈ្មោះ អុិច ចន្ថា មានរហ័សនាមទេវបុត្រខ្មៅបានទទួលការណែនាំពីមន្រ្តីក្រសួងវប្បធម៌ហើយដែលការណែនាំនេះត្រូវបាន ធ្វើឡើងនៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរក្រសួងវប្បធម៌ លោក ចំរើន វណ្ណថា បានលើកឡើងថា ក្រោយជួបអ្នកនិពន្ធ ខាងផ្នែកអ្នកនិពន្ធបានទទួលស្គាល់កំហុស និងយល់ព្រមកែប្រែ ការតែងនិពន្ធបែបអវិជ្ជមានទៅជាវិជ្ជមាន នាពេលខាងមុខ។លោកបានលើកឡើងថា អ្នកនិពន្ធបាននិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះពាល់នោះទេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងទាញប្រយោជន៍ពី YouTube នៅអំឡុងសម័យកាលកូវីដ-១៩។ ប៉ុន្ដែក្រោយពីទទួលបានការណែនាំ ខាងអ្នកនិពន្ធបានទទួលស្គាល់អំពីផលប៉ះពាល់ដល់សង្គម និងសីលធម៌ នៅពេលខាងមុខហើយអ្នកនិពន្ធក៏បានលុបវីដេអូនោះតាំងពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០ នៅលើ YouTube រួចហើយដែរ។ជាមួយគ្នានេះលោក បានអំពាវនាវឲ្យអ្នកនិពន្ធដទៃទៀត នៅពេលនិពន្ធអ្វីមួយសូមគិតអំពី សីលធម៌ ដែលផលិតឡើងជាប្រយោជន៍សាធារណៈជន នៅពេលយូរអង្វែង

គួរបញ្ជាក់ដែរថា បទចម្រៀង«កណ្ដៀវអូនស្រួយ» ដែលច្រៀងដោយអ្នកចម្រៀងមិនធ្លាប់ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលន្លាស់កាត់នោះ បទចម្រៀងនេះត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtube ឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម Facebook មិនបានប៉ុន្មានម៉ោងផង ត្រូវបានសំពងដោយពាក្យរិះគន់មិនសំច្ចៃមាត់ពីមហាជន ថាជាបទចម្រៀងដែលមិនមានលក្ខណៈសិល្បៈ បង្កប់ដោយពាក្យ

អសុរោះ អសីលធម៌បែបពាលាអាវ៉ាសែដោយ វឌ្ឍនា


ចែករំលែក៖