ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីលែងសត្វពង្រូល១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សត្វពង្រូលចំនួន១ក្បាល ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា សង្រ្គោះពីការតាមប្រម៉ាញ់ ហើយបានយកមកពិនិត្យនិងថែទាំសុខភាពបឋម រួចលែងវាចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ កាលពីវេលាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចព្រៃស្រោង ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

ជាសត្វរាត្រីចរ ពង្រូល គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ និងមានឈ្មោះជាភាសាអង់គ្លេស Sunda Pangolin ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញា CITES ហើយក៏ត្រូវ​បានចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​អភិរក្ស​ធនធាន​ធម្មជាតិ (IUCN) ថាជាប្រភេទសត្វដែលទទួលការគំរាមកំហែងនិងជិតផុតពូជ។ ហេតុនេះ មន្រ្តីបរិស្ថានបានអំពាវនាវឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងនឹងការយាយីទីជម្រក ការប្រម៉ាញ់ និងការដាក់អន្ទាក់ ព្រមទាំងទប់ស្កាត់ការធ្វើជំនួញទៅលើសត្វព្រៃគ្រប់ប្រភេទ៕សហការី


ចែករំលែក៖