ខេត្តបន្ទាយមានជ័យ: ព័ត៌មានលម្អិតក្នុងករណីពុលស្រានៅខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១០ខែមិថុនានេះថា
កម្មករសំណង់ចំនួន០៤
នាក់បានស្លាប់និង១២នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈដែលពួកគេបានជួបជុំគ្នាផឹកស្រាថ្នាំប៉ូវកម្លាំងក្រោយសម្រាកពីការងារនៅល្ងាចថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ក្នុងភូមិសាស្ត្រស្រុកមង្គលបូរីនិងក្រុងប៉ោយប៉ែត។
លោក ស៊ិន ណារ៉ាក់ អធិការនៃអធិការដ្ឋានស្រុកមង្គលបូរីបានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរសព្ទ័នៅព្រឹកថ្ងៃទី១០ខែមិថុនានេះថា ជនរងគ្រោះសុទ្ធសឹងជាកម្មករសំណង់។ពួកគេបានទិញនិងផឹកស្រាចិនសែប្រភេទប៉ូវកម្លាំងមានយីហោ តាំងគួយ ក្នុងអំឡុងថ្ងៃអាទិត្យនិងថ្ងៃចន្ទនេះក្រោយម៉ោងសម្រាកការងារនៅបួនទីតាំងផ្សេងគ្នានិងបួនក្រុម។ក្នុងនោះ៤ក្រុមផឹកស៊ីនៅក្នុងស្រុកម៉ាឡៃនិងមួយក្រុមទៀតផឹកស៊ីនៅក្នុងក្រុងប៉ោយប៉ែត។
តាមរបាយការណ៍នគរបាលស្រុកមង្គលបូរីបានបញ្ជាក់ថា
*ក្រុមទី1 ផឹកថ្ងៃទី 07/06/2020 (ផឹកនៅម៉ាឡៃ)
1-ឃ្លាំង ចិត្រា ប្រុស 28ឆ្នាំ (ស្លាប់) នៅភូមិចំណោមកើត ឃុំចំណោម
2-យ៉ាត ចន្ថា ហៅ ង៉ោល ប្រុស 31ឆ្នាំ ភូមិអូរស្អំ ឃុំអូរសំព័រ ម៉ាឡៃ
3-ជា តួ អាយុ ប្រុស 20ឆ្នាំ ចំណោមកើត ឃុំចំណោម
4-ឌិន សេងហាក់ ប្រុស 30ឆ្នាំ ភូមិអូរស្អំ ឃុំអូរសំព័រ ម៉ាឡៃ
*ក្រុមទី2 ផឹកថ្ងៃទី 08/06/2020(ផឹកនៅប៉ោយប៉ែត)
5-ម៉ៃ គង់ ប្រុស36ឆ្នាំ ភូមិអូរអណ្ដូងកើតឃុំបន្ទាយនាង(ស្លាប់)
6-ម៉ៃ កន ប្រុស 30ឆ្នាំ អូរណ្តូងកើត ឃុំបន្ទាយនាង
7-ចយ ចាម ប្រុស 49ឆ្នាំ ភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង
8-សឹក ឡុង ប្រុស 35ឆ្នាំ ភូមិជាមួយ-
9-ប៊ុន ធាន ប្រុស 27ឆ្នាំ ភូមិជាមួយគ្នា
*ក្រុមទី3 ផឹកថ្ងៃទី07/06/2020(ផឹកនៅម៉ាឡៃ)
10-នេត្រ ប្រុស 22ឆ្នាំ ភូមិភ្នំរូង ស្រុកម៉ាឡៃ (ស្លាប់)
11-ឃិន វណ្ណា ប្រុស 27ឆ្នាំ ភូមិចារឹក ឃុំស្យ៉ា ស្រុកកណ្តៀង
12-ភុន តូយ ប្រុស 37ឆ្នាំ ភូមិទូលពង្រ ឃុំម៉ាឡៃ
13-រ៉ុង សុឃឿន ហៅ គ្រីត ប្រុស 37ឆ្នាំ ស្រាល ភូមិទូលពង្រ ឃុំម៉ាឡៃ
14-កែន កំសត់ ប្រុស 21ឆ្នាំ ភូមិម្រះព្រៅ ឃុំជ្រៃ បាត់ដំបង
*ក្រុមទី4 ផឹកថ្ងៃទី 08/06/2020((ផឹកនៅម៉ាឡៃ)
15-ឆន ឈឿន ប្រុស 32ឆ្នាំ (ស្លាប់) ភូមិអូរសំព័រ ឃុំម៉ាឡៃក
16-ហ៊ុន យ៉ុង ប្រុស15ឆ្នាំ(កូន) មិនពុលព្រោះផឹកតិច។
បើតាមការឲ្យដឹងពីក្រុមកម្មករប្រាប់ថាក្រុមពុលស្រានៅម៉ាឡៃគឺទិញពីឈ្មោះភា ភេទស្រី នៅភូមិដូង ស្រុកម៉ាឡៃ រីឯក្រុមផឹកនៅប៉ោយប៉ែតគឺទិញពីអ្នកលក់នៅផ្សារត្រី(មិនស្គាល់ឈ្មោះ)។
លោកអធិការស្រុកមង្គលបូរីបានបញ្ជាក់បន្ថែមថាជនរងគ្រោះដែលបានស្លាប់ទាំងបួននាក់គឺជាសមាជិកនៃក្រុមនិមួយៗ គឺមួយក្រុមស្លាប់ម្នាក់ហើយអ្នកស្លាប់ទាំង៤នាក់មានបីនាក់ជាអ្នករស់នៅក្នុងស្រុកមង្គលបូរីនិងម្នាក់ទៀតជាអ្នករស់នៅក្នុងក្រុងប៉ោយប៉ែត។ដោយឡែកជនរងគ្រោះដែលកំពុងសង្គ្រោះបន្ទាន់ទាំង១១នាក់មាន៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីនិង២នាក់ទៀតសម្រាកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ជុំវិញករណីពុលស្រានេះសមត្ថកិច្ចជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីទៅលើអ្នកផលិតស្រាចិនសែតាំងគួយដែលធ្វើឲ្យអ្នកផឹកស្លាប់ជាបន្តបន្ទាប់៕ដោយ៖វណ្ណា