ប្រទេសវៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងអមទៅដោយខ្យល់កំបុតត្បូង (ខ្យល់កួច) បណ្តាលឲ្យរោងសិប្បកម្មឈើមួយកន្លែងត្រូវខ្យល់កួចបំផ្លាញកាលពីថ្ងៃទី១០ ខែមិថុនា បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង២០នាក់ទៀតរងរបួស ស្ថិតនៅស្រុកប៊ិនសៀង ខេត្ត វីញភុក ប្រទេសវៀតណាម។
កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់កួច នៅតំបន់មួយចំនួន។ កាលពីវេលាម៉ោង១៨ រសៀលថ្ងៃទី១០ ខែមិថុនានៅ ខេត្តវីញភុក មានខ្យល់កួចទ្រង់ទ្រាយធំ។ ពលរដ្ឋបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពីដំបូលផ្ទះជាច្រើន ត្រូវខ្យល់កួចឡើងទៅលើ អាចបង្កឲ្យមានគ្រោះថ្នាក់ ។
ខ្យល់កួចបានធ្វើឲ្យរោងឈើរបស់ក្រុមហ៊ុន TNHH បាក់ស្រុត ពេលកម្មករកំពុងធ្វើការបណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត៕ដោយ៖ធី រីណា