អង់គ្លេស៖ កីឡាករ Ben Foster បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លឹប Watford ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League។
កិច្ចព្រមព្រៀងរបស់អតីតអ្នកចាំទីក្រុមបិសាចក្រហម រូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០ ។ ប៉ុន្តែការប្រកាសបន្តជាថ្មីនៅថ្ងៃអង្គារនេះមានន័យថា កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២២ ។
អ្នកចាំទី Foster ស្ថិតនៅក្នុងនាមជាអ្នកចាំទីទីពីររបស់ក្លឹប Watford ក្រោយពេលផ្លាស់មកពីក្លឹប West Brom កាលពីឆ្នាំ២០១៨ ។
កីឡាកររូបនេះបានចំណាយពេល២រដូវជាមួយក្លឹបបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើងពី West Brom ។ រូបគាត់បានបង្ហាញខ្លួនបានចំនួន២៩ប្រកួតនៅ Premier League រដូវកាលនេះជាមួយក្រុម Watford ដែលកំពុង កៀកនឹងតំបន់កាត់ចោល។
សូមបញ្ជាក់ថា ក្រុម Watford ក្រោមការដឹកនាំពីគ្រូបង្វឹកលោក Nigel Pearson កំពុងឈរចំណាត់ថ្នាក់លេខ១៧នៅលើតារាងPremier League គ្រោងនឹងវិលត្រឡប់ប្រកួតឡើងដោយធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមចចកកំណាច Leicester City នៅថ្ងៃទី២០ ខែមិថុនាខាងមុខ ៕ដោយ៖ភារៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច