ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់អាជីវករ ផ្អាកលក់ស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់៤នាក់និងសង្រ្គោះ១២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់

អាជីវករ ផ្អាកការលក់ប្រភេទស្រាថ្នាំឈ្មោះ »ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី នាពេលថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំខាងលើនេះ ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឲ្យពុលស្លាប់ និងខ្លះទៀតត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា បច្ចប្បុន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មានក្នុងពេលខ្លីខាងមុខ៕ដោយ៖វណ្ណា


ចែករំលែក៖