ព័ត៌មានទាន់ហេតុការណ៍៖

បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមបញ្ជាក់ថាបណ្ណបើកបរដែលមិនមាន QR Code មានទម្រង់ប្រភេទចាស់នៅមានសុពលភាពគឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។

ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបន្តថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬបែកបាក់ អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ
-បណ្ណបើកបរម៉ូតូ ២០០០០៛
-បណ្ណបើកបររថយន្ត ៣០០០០៛៕ដោយ៖សិលា

 


ចែករំលែក៖