ព័ត៌មានទាន់ហេតុការណ៍៖

ពន្យារពេលអូឡាំពិកទីក្រុងតូក្យូ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិកំពុងស្វែងរកសំណងធានារ៉ាប់រងសម្រាប់ប្រទេសដែលប៉ះពាល់ធ្ងន់ធ្ងរកូវីដ-១៩

ចែករំលែក៖

គេហទំព័រជប៉ុនធូដេ បានផ្សាយនៅថ្ងៃព្រហស្សតិ៍នេះថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) កំពុងពិភាក្សា ជាមួយក្រុមហ៊ុន ធានារ៉ាប់រងជុំវិញ ការទទួលបានសំណងសម្រាប់ការពន្យារពេលព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅបណ្តាប្រទេសដែលបង្កឡើងដោយមេរោគកូរ៉ូណា។

នាយកប្រតិបត្ដិអូឡាំពិករបស់ IOC លោក Pierre Ducrey បាននិយាយថា ការពិភាក្សាបើកចំហកំពុងដំណើរការជាមួយបណ្តារក្រុមហ៊ុនធានារ៉ាប់រង ក្នុងគោលបំណងស្វែងរកកម្រិតសំណងត្រឹមត្រូវដើម្បីជួយពួកយើងក្នុងការចំណាយដែលត្រូវរង់ចាំមួយឆ្នាំទៀត ។

លោក Pierre Ducrey បានបន្តថា IOC ចំណាយលើការធានារ៉ាប់រង ប្រឆាំងនឹងការលុបចោល ការប្រកួតកីឡាអូឡាំពិក ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើគោលនយោបាយ របស់ខ្លួនគ្របដណ្តប់ លើការពន្យារពេលមួយឆ្នាំ ត្រូវបានបង្ខំដោយជំងឺ រាតត្បាតប្រភេទនេះ ។

គោលនយោបាយលុបចោលបានរៀបរាប់លម្អិតនៅក្នុងគណនី ប្រចាំឆ្នាំរបស់ IOC ដែលកាលពីឆ្នាំ២០១៦ ចំណាយ១៤,៤លានដុល្លារ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក និង១២,៨លានដុល្លារសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៩ ។ ប៉ុន្តែសម្រាប់ការលើកពេលកីឡាអូឡាំពិកឆ្នាំនេះគណៈកម្មាធិការនឹងពិភាក្សាអំពីខ្ទង់ចំណាយប៉ុន្មានឲ្យសមស្រប។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិធ្លាប់បានប្រកាសកាលពីខែឧសភាថា ខ្លួនបានត្រៀមថវិកាចំនួន៦៥០ លានដុល្លារ សម្រាប់ចំណាយលើសក្តានុពលបន្ថែមសម្រាប់ការពន្យារពេល។ ការចំណាយសម្រាប់អ្នករៀបចំកម្មវិធី នៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងឈានដល់រាប់ពាន់លានដុល្លារ ៕

ដោយ៖ភារៈ


ចែករំលែក៖