ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិទ្យាសាស្ត្រ៖ បុរសប្រឈមហានិភ័យឆ្លងកូវីដ-១៩ ច្រើនជាង ស្ត្រី

ចែករំលែក៖

តាមលទ្ធផលជាក់ស្តែង និងការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា ភាពបន្ស៊ាំនៃកោសិការរបស់ស្រ្ដី ខ្លាំងជាងបុរស ទើបធ្វើឲ្យស្ដ្រីមានអត្រាឆ្លង និងស្លាប់ដោយកូវីដ-១៩ តិចជាងបុរស។
មួយវិញទៀត ស្ត្រីមិនសូវចេញក្រៅផ្ទះ ឬការពារបានល្អជាងបុរស ។ ចំណែកបុរសវិញដើរហើរនៅខាងក្រៅច្រើនជាង។ មិនតែប៉ុណ្ណោះថែមទាំងមានការជួបជុំមិត្តភក្តិច្រើនជាងស្ត្រី ដែលជាហេតុនាំឲ្យមានអ្នកឆ្លងកូវីដ-១៩ច្រើនជាង។
សារព័ត៌មាន Tass កាលពីថ្ងៃទី១០ ខែមិថុនា បានផ្សាយថា ចាប់តាំងពីដំបូងនៃការផ្ទុះឡើងវីរុសកូវីដ-១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាលនៃប្រទេសចិនមកមន្រ្ដីជំនាញវេជ្ជសាស្រ្ដបានកត់សម្គាល់ឃើញថា ជំងឺនេះបានឆ្លង និងសម្លាប់មនុស្សប្រុសច្រើនជាងស្រ្ដី។

អ្នកវិទ្យាសាស្ត្រ ដឹកនាំការស្រាវជ្រាវ លោក Akiko Iwasaki មកពីសាកលវិទ្យាល័យ Yale បាន លើកឡើងថា បើតាមការសិក្សារកឃើញថា ជំងឺនេះបានឆ្លង និងសម្លាប់បុរសច្រើនជាងស្រ្ដី។ ប្រភពព័ត៌មានដដែលបានបន្ដថា អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Yale បានសិក្សាទៅលើប្រតិកម្មនៃប្រព័ន្ធបន្ស៊ាំកោសិការរបស់បុរស និងស្រ្ដី បង្ហាញឲ្យឃើញថាហានិភ័យនៃគ្រោះថ្នាក់ស្លាប់ និងឆ្លងកូវីដ-១៩ទៅលើបុរស មានអត្រាច្រើនជាងស្រ្ដី៕ដោយ៖ធី រីណា


ចែករំលែក៖