ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនបុរសម្នាក់ករណីចាប់រំលោភនារីម្នាក់រហូតបានសម្រេចក្នុងបន្ទប់ទឹកនៅចំណុចរោងចក្រកាត់ដេរមួយកន្លែង។
ករណីនេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១១មិថុនា២០២០នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្នុងភូមិបន្លារស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈុន ហាវ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ។
នឹងមានស្រុកកំណើតភូមិកំពង់លាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំណែកនារីរងគ្រោះឈ្មោះ ប-ម អាយុ ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិបន្លារស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុខណៈនាងចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យបានដើរមករុញនាងចូលក្នុងបន្ទប់ទឹកចាក់គន្លឹះទ្វាររួចធ្វើសកម្មភាពបង្ខំចាប់នាងរំលោភរហូតបានសម្រេចតែម្តង។
នាងបន្តទៀតថា៖ ពេលនោះនាងខំរើបំរាស់ដែរតែមិនឈ្នះដោយជនសង្ស័យក្រៀក.កនាងជាប់។
ក្រោយកើតហេតុនាងបានប្តឹងខាងរោងចក្រនិងសមត្ថកិច្ចមូលដ្ឋានអោយចុះមកឃាត់ខ្លួនបុរសខាងលើ។
លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកបានបញ្ជាឲ្យកម្លាំងរបស់លោកចុះទៅពិនិត្យកន្លែងកើតហេតុនឹងឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តនីតិវិធីបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភរហូតបានសម្រេចមែន៕ដោយ៖ ចន្ទ លីហ្សា