ព័ត៌មានទាន់ហេតុការណ៍៖

PHOKEE THRA SPORTS CLUB គ្មានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួនសូម្បីបន្តិច

ចែករំលែក៖

ភ្នំពេញ៖ PHOKEE THRA SPORTS CLUB ជាទីតាំងហាត់ប្រាណបែបទំនើប និងសេវាតម្លៃខ្ពស់បំផុតនៅកម្ពុជា ក្នុងការបើកបម្រើឱ្យអតិថិជន ។ ជាទូទៅភាគច្រើន PHOKEE THRA SPORTS CLUB ទទួលអតិថិជន ក្នុងកម្រិតជីវភាពធូរធា ,អ្នកធំក្នុងស្ថាប័នរដ្ឋ ,បរទេស ។ល។ ខណៈយល់ឃើញថា៖ មានសុវត្ថិភាព សុខភាព ភាពទាន់សម័យ មានកម្រិតទទួលខុសត្រូវលក្ខណះស្តង់ដារប៉ុន្តែផ្ទុយទៅវិញ បុគ្គលិក អ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវ PHOKEE THRA SPORTS CLUB គ្មានឆន្ទះសូម្បីបន្តិចទំនួលខុសត្រូវ និងរកដំណោះស្រាយជាមួយអតិថិជនរបស់ខ្លួន ដោយលក្ខណះសមស្របទទួលយកបានឡើយ។ កញ្ញាម្នាក់បានសំដែង នូវការខកចិត្ត និងបំណង​​របស់ខ្លួនខ្លាំង ចំពោះទង្វើអ្នកគ្រប់គ្រង PHOKEE THRA SPORTS CLUB ដែលបំពេញការងារ បង្កើតតែការទាក់ទាញតែលើសេវាប្រមូលប្រាក់ពីអតិថិជន តែគ្មានភាពការពារនូវសេវា ទំនាក់ទំនងរបស់អតិថិជន បញ្ជូនព័ត៌មានដល់ថ្នាក់ដឹកនាំ ដល់អតិថិជនទៅវិញ។ កញ្ញាបានអធិប្បាយថា៖ តំលៃសេវាហាត់ប្រាណក្នុង១ខែ ១៨០ដុល្លារ ,៣ខែ ៤២០ដុល្លារ៦ខែ ៦៦០ដុល្លារនិង១ឆ្នាំ តម្លៃ១១០០ដុល្លារ សម្រាប់កន្លែង SINGLE MEMBERSHIP និងមានកន្លែង FAMILY MEMBERSHIP មានតម្លៃខ្ពស់ជាងនេះថែមទៀត។

កញ្ញាបានបញ្ជាក់ថា៖ ការសម្រេចចិត្តបង់ប្រាក់កើតចេញពីមានទំនុកចិត្ត ជាដៃគូដ៏ល្អជាមួយគ្នា តាំងពីគ្រាដំបូង ប៉ុន្តែការបាត់បង់ទំនុកចិត្ត ភាពខកបំណងបានកើតឡើងសឹងតែមិនជឿលើ ខ្លួនឯងថា (PHOKEE THRA SPORTS CLUB) គ្មានឆន្ទះយកនូវអ្វីដែលអតិថិជន រងគ្រោះ ក្នុងដំណោះស្រាយដោយសន្តិវិធី ឱ្យសមជាក្លឹបស្តង់ដារនោះឡើយ។ ជាក់ស្តែងកញ្ញា ត្រូវបាន ប្រតិកម្មនឹងថ្នាំលាបជញ្ជាំងកន្លែងហាត់ប្រាណ ប៉ះពាល់ដល់សុខភាព និងបានផ្តល់ព័ត៌មាននេះ ជូនដល់បុគ្គលិក អ្នកគ្រប់គ្រង ដែលគេតម្រូវឱ្យធ្វើការព្យាបាលក្នុងរង្វង់ការធានារ៉ាប់រង ពី PHOKEE THRA SPORTS CLUB។ ការពិតកញ្ញា បានទៅពិនិត្យព្យាបាលនៅមន្ទីរឯកជនមួយ ក្នុងរាជធានីភ្នំពេញ អស់ប្រាក់ត្រឹមតែ ១៦៩,៤១ដុល្លារ ប៉ុណ្ណោះសោះមិនមានអ្វីធំដុំទេ តែចង់ឱ្យកន្លែងដែលល្អមានលំដាប់ស្ដង់ដារមួយនេះមានការទទួលខុសត្រូវច្បាស់លាស់មិនចង់ឃើញភាពខ្ជីខ្ជា រកអ្នកទទួលខុសត្រូវមិនឃើញបែបនេះទេ បែជាបុគ្គលិកឆ្លើយដាក់អ្នកគ្រប់គ្រង ,អ្នកគ្រប់គ្រងឆ្លើយដាក់ថៅកែ ទីបំផុត ដំណោះស្រាយពួកគេ ស្មើសូន្យជាមួយអតិថិជន គឺមានតែពាក្យ,រងចាំ ,ដោះស្រាយ ,ចាំទទួលខុសត្រូវពី១ថ្ងៃទៅមួយថ្ងៃជាភាសាដោះសារ១០០ជំពូក។
កញ្ញា​​បានលើក​​ឡើង​​ថា៖ អាចនឹងមានអតិថិជនដទៃទៀត ជួបនូវភាព រងគ្រោះបែបនេះ ប្រសិនបើអ្នកគ្រប់គ្រង PHOKEE THRA SPORTS CLUB ឆ្លើយយកតែរួចខ្លួនបែបនេះ.?
ពាក់ព័ន្ធនឹងបញ្ហា​​ខាងលើនេះ អង្គភាព «នគរដ្រេហ្គន» បានទំនាក់ទំនងសុំការបំភ្លឺពី          លោកស្រី សុវណ្ណារី  កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២០ លោកស្រីបានបញ្ជាក់តាមទូរស័ព្ទថា៖« ខ្ញុំបានដឹងពីបញ្ហានេះដែរ ខ្ញុំបានប្រាប់អ្នកគ្រប់គ្រងរបស់ខ្ញុំរួចរាល់ហើយ តែខ្ញុំ​គ្មានសិទ្ធិសម្រេច »  ក្រោយមកអ្នកគ្រប់គ្រងជាជនជាតិបារាំង ឈ្មោះ LIONEL (លីយ៉ូណែលលោក បានបញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា «លោកបានដោះស្រាយបញ្ហានេះជាមួយអតិថិជន​រួចហើយ» ចំពោះសំណួរសួរថា តើមានអតិថិជនប្រតិកម្ម និងលាបថ្នាំជញ្ជាំងកន្លែងហាត់ប្រាណរបស់លោកពិតប្រាកដដែររឺទេ លោកបាននិយាយថា «សូមមិនធ្វើការអធិប្បាយ» រួចក៏បិទទូរស័ព្ទតែម្តង 

សូមបញ្ជាក់ថា៖ ក្នុងករណីនេះជនរងគ្រោះ បានលើកឡើងថាការអះអាងរបស់អ្នកគ្រប់គ្រងជនជាតិបារាំង លោក លីយ៉ូណែល មិនមែនជាការពិតទេ។ បើតាមសម្ដីជនរងគ្រោះបានបញ្ជាក់ថា អ្វីដែរលោក លីយ៉ូណែល និយាយគ្មានមូលដ្ឋាន តែសម្រាប់ខ្ញុំមានលិខិតបញ្ជាក់ពី មន្ទីរពេទ្យច្បាស់លាស់ ពីប្រតិកម្មផ្លូវដង្ហើម។ តែផ្ទុយទៅវិញខាង PHOKEE THRA SPORTS CLUB គ្មានភស្ដុតាងច្បាស់លាស់។ តាមការលើកឡើងរបស់ជនរងគ្រោះ សូមអោយអ្នកគ្រប់គ្រង PHOKEE THRA SPORTS CLUB ធ្វើការគិតពិចារណាឡើងវិញ មុននិងនាងខ្ញុំ ចូលទទួលសេវាទាំង ឡាយពី PHOKEE THRA SPORTS CLUB គឺមានលក្ខខណ្ខច្បាស់លាស់ ដោយនាងខ្ញុំ បានបញ្ជាក់ថា នាងខ្ញុំមានជំងឺប្រចាំកាយ ប្រតិកម្មនូវសារធាតុគីមី និងសារធាតុមួយចំនួនដែលនាងខ្ញុំបានប្រាប់ទៅ អ្នកទទួលខុសត្រូវនិងអ្នកគ្រប់គ្រង នៅទីនោះរួចហើយ ហើយអ្នកទាំងអស់នោះក៌បានកភាព រួចហើយ តែផ្ទុយទៅវិញក្រុមអ្នកគ្រប់គ្រងទាំងអស់នោះ មានការធ្វេសប្រហែសនិងការងារ មិនបាន​ ផ្ដល់ព័ត៌មានដល់អតិថិជន ក៌ដូចជានាងខ្ញុំនៅពេលដែល PHOKEE THRA SPORTS CLUBមានការជួសជុល កែលំអ ដោយប្រើប្រាស់ថ្នាំលាបដែលជាចំណុចប្រឈមនឹងសុខភាពរបស់នាងខ្ញុំ ដែលឯកភាពគ្នាហើយ ដើម្បីបញ្ជៀសនូវផលប៉ះពាល់នៃសុខភាព។ តើនេះអ្នកណាដែរមានភារៈកិច្ចទទួលខុសត្រូវ។ ប្រសិនជាអ្នកគ្រប់គ្រងមានភាពច្បាស់លាស់ ត្រូវផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ដល់នាងខ្ញុំ ដើម្បីនាងខ្ញុំផ្អាកការទៅហាត់ប្រាណមួយរយៈរង់ចាំការជួសជុលទីតាំងនោះរួច ហើយមានសុវត្ថិភាព នាងខ្ញុំនឹងបន្ដទៅហាត់ប្រាណទៀតដើម្បីកុំឱ្យប៉ះពាល់សុខភាព សុខចិត្តខាតបង់ថវិការចោះ​ ប្រសិនបើអ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវនៅទីនោះផ្ដល់ព័ត៌មានពិតនិងសុក្រិតឲ្យនាងខ្ញុំ
សូមជម្រាបថា៖ PHOKEE THRA SPORTS CLUB មានទីតាំងស្ថិតក្នុង សណ្ឋាគារ សូហ្វីតែល ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ៕     ដោយ៖ ម្លិះ


ចែករំលែក៖