ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់បំណុលសាធារណៈរបស់អាមេរិកកើនឡើងដល់២៦.០០០ ពាន់លានដុល្លារ

ចែករំលែក៖

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថាក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បំណុលសាធារណៈបានកើនឡើងបន្ថែមចំនួន ៦.០០០ ពាន់លានដុល្លារទៀត។
តាមការលើកឡើងរបស់ក្រសួងរតនាគារ បំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ មកដល់ពេលនេះអាមេរិក មានបំណុលសាធារណៈដល់ទៅ ២៦.០០០ ពាន់លានដុល្លារ។ ប្រាក់បំណុលកើនឡើងដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ធ្វើឲ្យអាមេរិកត្រូវចំណាយប្រាក់ជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
កន្លងមកលោក Henry Paulson អតីតនាយករតនាគារសហរដ្ឋអាមេរិកបានព្រមានថា កំណើនប្រាក់បំណុលសាធារណៈមិនអាចគ្រប់គ្រងបាន និងឱនភាពហិរញ្ញវត្ថុ អាចធ្វើឲ្យបាត់បង់តំណែងឯកសិទ្ធិ ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
ឱនភាពសេដ្ឋកិច្ចរបស់អាមេរិក កាន់តែអាក្រក់ទៅ ដោយសារតែគម្លាតរវាងចំណូលថវិកានិងការចំណាយថវិកាសហព័ន្ធ កំពុងកើនឡើង។ ឱនភាពថវិការបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៩ បានលើសកម្រិតមួយពាន់ពាន់លានដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ហើយនៅឆ្នាំ២០២០ បន្តកើនឡើងបន្ថែម ៦ ពាន់ ពាន់លានដុល្លារ បន្ថែមទៀត ដោយសារតែអាមេរិកបិទទ្វារសេដ្ឋកិច្ច បង្កឡើងដោយកូវីដ-១៩៕ដោយ៖ធី រីណា


ចែករំលែក៖