ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រេស៊ីលប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ជាង៣ម៉ឺននាក់ និងអ្នកស្លាប់ជាង១ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងCOVID-19 ថ្មីៗ រហូតដល់ ៣០,៤១២នាក់ និងអ្នកស្លាប់ច្រើនជាង,២០០នាក់ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ

ទោះបីជាប្រេស៊ីលមានករណីឆ្លង COVID-19 ច្រើនជាងគេលេខ លើលោកក៏ពិតមែន ក៏រដ្ឋាភិបាលប្រទេសនេះ នៅតែមានផែនការ ដកវិធានការរឹតត្បិតវិញជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ។ បន្ថែមពីនេះកាលពីសប្តាហ៍មុនរដ្ឋាភិបាលប្រេស៊ីល ក៏បានព្រមានដកខ្លួនចេញពីអង្គការWHO ដូចសហរដ្ឋអាមេរិកផងដែរ ក្រោយ WHO ព្រមានប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ អំពីការដកវិធានការរឹតត្បិតវិញលឿនពេក ខណៈមិនទាន់មានសញ្ញាធូរស្រាលពីការរាតត្បាត COVID-19 ផងនោះ

គួរបញ្ជាក់ថា ចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនដល់ ៨០២,៨២៨ករណីហើយរហូតមកទល់ពេលនេះ ខណៈចំនួនអ្នកស្លាប់វិញបានកើនដល់ ៤០,៩១៩នាក់។ ចំណែកឯចំនួនអ្នកជាសះស្បើយវិញ ៣៤៥,៥៩៥នាក់។ ប្រេស៊ីលជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលេខ នៅបន្ទាប់សហរដ្ឋអាមេរិកដែលឈរនៅលេខមួយ ខណៈករណីស្លាប់វិញ ប្រទេសមួយនេះគឺឈរលំដាប់ថ្នាក់លេខ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត គឺបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស

ដោយ៖ស តារា


ចែករំលែក៖