ភ្នំពេញ៖ ជាកត្តាសំខាន់ណាស់..! ពាក្យថា៖ «យើងត្រូវរួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា » ។ សូមបញ្ជាក់ថា៖ ស្មោញ (Oriental Darter) គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះ។ ចំនួនរបស់វានៅលើសាកលលោក មានប្រមាណជា ២២,០០០ក្បាល ខណៈចំនួននេះមានការធ្លាក់ចុះនៅតាមទីជម្រកនីមួយៗ អាស្រ័យហេតុនេះគេចាត់វាជាប្រភេទជិតរងគ្រោះ។
បើតាមខាង WCS-Cambodia បានបញ្ជាក់ថា៖ សត្វស្មោញ បន្តពូជលឿនជាងគេ ហើយរងការរំខានខ្លាំងពី មនុស្ស។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និងរាប់ចំនួនសំបុករបស់វា។ ចំនួនសំបុករបស់សត្វស្មាញ មានភាពថេរស្ថិតនៅចន្លោះ ៦០០០សំបុកចាប់តាំងពីឆ្នាំ២០០៨មក។
អង្គការសមាគមអភិរក្សសត្វព្រៃ និងក្រសួងបរិស្ថាន បាននឹងកំពុងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារសត្វស្លាបទឹកទាំងនោះ រួមទាំងថនិកសត្វ ពួកល្មួន និងមច្ឆជាតិ នៅតំបន់ព្រែកទាល់ ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប៕សម្រួលពី៖ WCS-Cambodia