ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល មន្ត្រីបរិស្ថាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក និងសហគមន៍នេសាទដីរនាត បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទសម្រាស់ធ្វើឲ្យត្រីកុំ ។
ករណីបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កម្លាំងសហការចុះបង្រ្កាបបទល្មើសនេសាទប្រាប់ថា ជាលទ្ធផលកម្លាំងបានបង្រ្កាបរុះរើសម្រាស់ បង្គោលចម្រឹងមែកឈើដែលធ្វើឲ្យត្រីកុំទំហំ៥០ម៉ែត្រ គុណនឹង៧០ម៉ែត្រចំនួន៣កន្លែង ហើយបង្គោល ចម្រឹងនិងមែកឈើ(សម្រាស់)ទាំងអស់បានដឹកយកទៅបោះបង្គោលជ្រំក្នុងដែនអភិរក្សជលផល អតីតឡូត៍នេសាទលេខ២៕ ដោយ៖ បុឹម ពិន