ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិចិនម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានហង្សកោះពេជ្រពីរដងមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់មិនដឹងមានរឿងអ្វីទេបានដើរមកលើស្ពានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីរលើកតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាជួយឃាត់ទាន់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីជនជាតិចិនរូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីជនជាតិចិនរូបនេះប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងរួចមកហើយតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋជួយទាន់ លុះដល់ពេលកើតហេតុនារីជនជាតិចិនរូបនោះបានដើរទៅដើរមកនៅចំណុចកើតហេតុប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងទៀត តែត្រូវបានបងប្អូនដែលធ្វើដំណើរប្រទះឃើញក៏បាននាំគ្នាចុះមកចាប់មិនឲ្យនារីជនជាតិចិនរូបនេះលោតទឹកសម្លាប់ខ្លួនបានទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខដែលយាមនៅក្នុងកោះពេជ្រ រួមទាំសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ដោយចាប់នារីជនជាតិចិនរូបនេះលើកដាក់លើឡំប្រឺតាដឹកទៅទីស្នាក់ការកណ្ដាលសន្តិសុខកោះពេជ្រទុកស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកទៅវិញ៕ជ្រោយពេជ្រ


ចែករំលែក៖