ព័ត៌មានទាន់ហេតុការណ៍៖

កតញ្ញូមែន ទេព កញ្ញា បង្ហាញផ្ទះ និងរថយន្តដែលផ្តល់ជូនអ្នកមានគុណ

ចែករំលែក៖

 ខេត្តតាកែវ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យអ្នកគាំទ្រនាងស្ញើចសរសើរច្រើនក្រោយពីនាងបានបង្ហាញផ្ទះវីឡាកូនកាត់ និងរថយន្តប្រណិតមួយគ្រឿងដែលនាងសាងសង់ និងទិញជូនម្តាយឪពុកនាង ។

 ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេសនាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនបានកាន់តែខ្លាំងឡើង ផងដែរមិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនបានធ្វើឲ្យនាងកាន់តែមានភាពជោគជ័យ ជាពិសេស ថែមទាំងអាចរកចំណូលបានយ៉ាងច្រើន ពីការងារសិល្បៈ ថែមទៀតផងថ្មីៗនេះនាងបានរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាព ពិធីឡើងផ្ទះថ្មី ដែលនាងមានបំណងធ្វើជូនលោកឪពុកអ្នកម្ដាយ ដោយ បាននិយាយថា៖ 

ទីបំផុតកូនបានសម្រចបំណងលោកអ្នកមានគុណទាំងពីរហើយ

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើលផ្ទះដ៏ថ្មីៗស្រឡាងមួយនេះវិញឃើញថា ពិតជាមានការរៀបចំបានយ៉ាងស្រស់ស្អាត ជាមួយគ្រឿងសង្ហារឹមប្រណិតមានភាពធំទូលាយល្មម សម្រាប់រស់នៅជាលក្ខណៈគ្រួសារបានយ៉ាងសប្បាយរីករាយ។ ម៉្យាងវិញទៀត បណ្ដាហ្វេនៗជាច្រើនដែលបានឃើញដូចនេះ ក៏បានចូលមកអបអរសាទរដល់រូបនាង ក៏ដូចជាកោតសរសើរពីទឹកចិត្តដែលបានធ្វើចំពោះឪពុកម្ដាយ ផងដែរ

តារាស្រីរូបនេះបញ្ជាក់ថា នេះគឺជាអ្វីដែលនាងខិតខំប្រឹងប្រែងធ្វើជូនសម្រាប់អ្នកមានគុណ ហើយពួកគាត់គឺជាកម្លាំងចិត្ត និងនៅពីក្រោយការពុះពារគ្រប់ឧបសគ្គសម្រាប់នាងក្នុងការងារប្រចាំថ្ងៃនាងរំពឹងថាសម្មិទ្ធិផលទាំងនេះនឹងធ្វើឲ្យឪពុកម្តាយនាងសប្បាយចិត្តដោយ ៖វឌ្ឍនា


ចែករំលែក៖