ព័ត៌មានទាន់ហេតុការណ៍៖

តិចមិនស្គាល់ “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”..រមណីយដ្ឋានធម្មជាតិ..! ដ៏ស្រស់ត្រកាលរបស់កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ តាមពិតទៅ ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយ​ និងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”​ ដែល​មានទីស្ថិតនៅក្នុងស្រុកស្វាយលេី និងស្រុកវ៉ារិន​ ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយស្រី។
​ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមាន​កម្ពស់​ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែន​លាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង។ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់​ ដែលជា​វត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនក្នុងតំបន់អង្គរ៕ប្រភព៖ ក្រសួងបរិស្ថាន


ចែករំលែក៖