ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនព្រានព្រៃ២នាក់ក្រោយដាក់អន្ទាក់សត្វននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ ប្រភេទ​សត្វននាលខ្យង ដែលជាសត្វស្លាបដ៏កម្រ ត្រូវ​បាន​ព្រាន​ព្រៃមានគ្នា២​នាក់ប្រេីអន្ទាក់ចាប់យក​ បានច្រេីនក្បាល​ ខណៈនៅតាមផ្លូវជាតិ​លេខ៥ ត្រង់ចំណុចឃុំទឹកហូត ស្រុករលាប្អៀរ ឃេីញមានតូបជាច្រើនកន្លែង កំពុងដាក់តាំងលក់សត្វព្រៃ ដែលជាសត្វស្លាបនានា ក្នុងនោះរួមទាំងសត្វឆ្មាស្រុកទៀតផង​ ដោយអ្នកលក់នៅទីនោះប្រាប់ថាជាខ្លាត្រីជាដើម​ ។

បុរសព្រានព្រៃ២នាក់នេះ​ ត្រូវបានសមត្ថកិ​ច្ចចាប់ខ្លួន បន្ទាប់ពីពួកគេដាក់អន្ទាក់យកននាលខ្យង ។ ដែលការឃាត់ខ្លួន
​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំណុចវាលទួលអំពិល ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង២នាក់ខាងលើ មានទីលំនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមចម្លើយសារភាព នៅពេលពួកគេទាក់បាន គឺយកទៅលក់នៅឯឃុំទឹកហូត ក្នុងតម្លៃមួយក្បាល២ម៉ឺនរៀល។

ក្រោយធ្វើការសួរនាំ ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើក្នុងការដើរទាក់ និងសម្លាប់សត្វស្លាប និងសត្វព្រៃដែលជាសត្វដ៏កម្រជាបន្តទៀត។ ចំណែកសត្វននាលខ្យង ចំនួន៥ក្បាល ត្រូវបាន​ប្រគល់ឲ្យខាងជំនាញជលផល ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ នៅតំបន់របស់គេផងដែរ​ ៕​ ដោយ​៖​ ជាយក្រុង​


ចែករំលែក៖