ភ្នំពេញ៖ រថយន្តឡិចស៊ីសNX200tមួយគ្រឿងរងការខូចខាតផ្នែកខាងមុខធ្លាក់ស្លាកលេខ ចំណែករថយន្តស្តារិចរងការខូចខាតមួយចំហៀងផ្នែកខាងឆ្វេង ក្រោយពីពួកគេបេីកបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩៥កែងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-8493 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ិីសNX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BF -8318 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥ក្នុងទិសដៅពីជេីងទៅត្បូង បានជ្រុលទៅបុកគ្នាបណ្តាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតផ្នែកកាងខាងមុខនិងធ្លាក់ស្លាកលេខ ចំណែករថយន្តស្តារិចឆ្កូតមួយចំហៀងខាងឆ្វេង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលតែដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួននោះទេីបសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ ៖សុខាសែនជ័យ