ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ចាក់សម្លាប់ប្រពន្ធចុងរួចចាក់សោទ្វារទុកចោលរហូតធុំក្លិនស្អុយទេីបបែកការណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្ត្រីជាម្ចាស់បន្ទប់ជួលបានប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយស្ថានភាពហេីមស្អុយសង្ស័យករណីប្តីចុងសម្លាប់។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១៦​ ខែមិថុនា​  ឆ្នាំ២០២០​ នៅបន្ទប់ជួលលេខ១​ ភូមិគោកខ្សាច់​ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះខេង សុខឃឿន ភេទស្រី​ អាយុ ៤៥ ឆ្នាំ​ មុខកម្មកររោងចក្រ  ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណើត ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

ចំណែកប្តីចុងឈ្មោះពេជ្រ ចន្ថា អាយុ ៤៣ ឆ្នាំ​ មុខរបរកម្មករសំណង់ ខេត្តស្វាយរៀង ។ 

តាមសម្តីស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា​៖​ មុនពេលកេីតហេតុរូបគាត់បានទៅចាក់សោទ្វារឲ្យអ្នកជួលបន្ទប់យកម៉ូតូចេញទៅធ្វេីការ​  ខណះពេលគាត់ដេីរកាត់មុខបន្ទប់លេខ១​ ក៏មានក្លិនស្អុយ។ដោយមានការសង្ស័យគាត់ក៏ចាក់សោចូលមេីល ភ្លាមនោះក៏ប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់ដោយស្ថានភាពហេីមស្អុយបាត់ទៅហេីយ។ 

សាក្សីដដែលបានបន្តថា​ ភ្លាមនោះគាត់បានប្រាប់កូនរបស់គាត់រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង និងឃាត់ខ្លួនបុរសម្នាក់ត្រូវជាបងបង្កេីតរបស់ជនសង្ស័យជាប្តីយកទៅសាកសួរ។ 

សាក្សីត្រូវជាដន្លងសពជនរងគ្រោះ ឈ្មោះជឹម លូត​ អាយុ៥១  ស្រុកនៅកន្ទោកត្បូង សង្កាត់កន្ទោក បានឲ្យដឹងថា នៅថ្ងៃសៅរ៍​ ទី១៣​ ខែមិថុនា​  គាត់បានឃេីញជនរងគ្រោះនិងប្តីបានដឹកគ្នាទៅកម្មវិធីបង្កក់កូននៅផ្សារត្រាំខ្នា​រ ក្រោយមកក៏មិនឃេីញស្ត្រីរងគ្រោះរហូតមក។ 

បេីតាមកូនស្រីបង្កេីតជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ម្តាយរបស់គាត់បានរស់នៅជាមួយប្តីចុងរយះពេល៥ឆ្នាំមកហេីយ ។ កន្លងមកបុរសជាប្តីបានវាយធ្វេីបាបរហូតនិងធ្លាប់សមត្ថកិច្ចចាប់ចូលគុកម្តងរួចមកហេីយ​ ។ ដោយសារតែការអាណិតអាសូរស្ត្រីរងគ្រោះក៏បានសុំធានាចេញមកវិញ​ ។ តែមិនបានប៉ុន្មានខែផងបុរសជាប្តីចុងក៏វាយធ្វេីបាបទៀតលុះមកដល់ថ្ងៃកេីតហេតុក៏កេីតរឿងបែបនេះទៅវិញ​ ដោយឡែកប្តីចុងបានគេចខ្លួនបាត់។ 

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងធ្វេីកោសល្យវិច័យនិងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ ជនរងគ្រោះពិតជាស្លាប់ដោយឃាតកម្មពិតប្រាកដមែនដោយសពមានស្នាមចាក់នឹងកាំបិតនិងវាយនឹងដំបងទៀតផង៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖